Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋនៅតំបន់រុនតាឯកថាការដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប បានជួយសម្រាលការចំណាយរបស់ពួកគាត់បានច្រើន

ដោយ Pothe Thun
16/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពលរដ្ឋនៅតំបន់រុនតាឯកថាការដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប បានជួយសម្រាលការចំណាយរបស់ពួកគាត់បានច្រើន
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធម្មជាតិរុនតាឯក បានលើកឡើងថា ការបើកដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃរបស់រដ្ឋបាលខេត្តសៀមរាប ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ពិតជាបានជួយសម្រាលការចំណាយប្រចាំថ្ងៃរបស់ពួកគាត់បានច្រើន និងសូមអរគុណដល់រដ្ឋបាលខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់សេវាកម្មនេះដល់ពួកគាត់ សម្ដេចហ៊ាននិយាយ ហើយធ្វើមែន។

លោកស្រី ម៉ែន ម៉ៃណាស់ រស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា សម្រាប់ការធ្វើដំណើរទាំងទៅ និងមកពីសំណាក់រថយន្តក្រុងមិនគិតថ្លៃនេះ ពិតជាល្អសម្រាប់លោកស្រី ព្រោះលោកស្រីធ្វើការនៅក្រុងសៀមរាប ដូចនេះពេលមានសេវាធ្វើដំណើរដោយមិនគិតថ្លៃបែបនេះ ពិតជាជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃបានច្រើនសម្រាប់ពលរដ្ឋ។ លោកស្រី ក៏សូមថ្លៃអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានសន្យាជាមួយប្រជាពលរដ្ឋហើយ ថ្នាក់ដឹកនាំបានធ្វើមែន ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តកាន់តែខ្លាំង។ ជាមួយនោះលោកស្រីក៏បានសំណូមពរ សូមឲ្យមានពេលវរលាចេញដំណើរបន្ថែមទៀត ជាពិសេសពេលយប់ និងជិតភ្លឺ ដើម្បីងាយស្រួលដល់អ្នកដែលរស់នៅតំបន់រុនតាឯក ហើយប្រកបរបបនៅក្រុងសៀមរាប ងាយស្រួលទទួលសេវា និងចំណេញកាន់តែច្រើន។

ពលរដ្ឋមួយរូបទៀត រស់នៅក្នុងតំបន់រុនតាឯកដូចគ្នា កញ្ញា ណារិទ្ធ បានបង្ហាញពីអារម្មណ៍រីករាយក្នុងការទទួលសេវានៃការធ្វើសំណើរមិនគិតថ្លៃនេះ ពិរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ធ្វើវាបានជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរបានច្រើនសម្រាប់គាត់នៅពេលធ្វើដំណើរមកក្រុងសៀមរាប។ សម្រាប់ការធ្ចើដំណើរនេះដែរ តៃកុងឡានពួកគាត់ក៏មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបើកបរ ហើយនៅក្នុងរថយន្តគឺមានផាសសុខភាព រថយន្តទូលាយងាយស្រួលដល់ប្រជាពលរដ្ឋដាក់អីវ៉ាន់ទៀតផង។ កញ្ញាក៏បានថ្លៃអំណរគុណដល់អាជ្ញាធរខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ និងសម្ដេចធបតី ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់ជូននូវសេវាធ្វើដំណើរមិនគិតថ្លៃនេះ គឺបានជួយឲ្យប្រជាពលរដ្ឋចំណេញថវិកាស្ទើតែ១០០ភាគរយ ពីការធ្វើដំណើរនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់រថយន្តក្រុង ចំនួន៥០គ្រឿង ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃរវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ហើយបន្ទាប់ទៀត រដ្ឋបាលខេត្តសៀមរាប ក៏គ្រោងនឹងពង្រីកសេវាកម្មនេះ ទៅកាន់តំបន់ពាក់ស្នែង និងក្នុងក្រុងសៀមរាបផងដែរ។ ការផ្តល់ជូននេះ មិនត្រឹមជាការផ្តល់ជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកប៉ុណ្ណោះទេ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្តបានកំណត់ក៏ទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃផងដែរ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ លោក យូ វង្ស

Tags: រុនតាឯក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ វត្តប្រាសាទគោកចក ក្រុងសៀមរាប

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ វត្តប្រាសាទគោកចក ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.