Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ វត្តប្រាសាទគោកចក ក្រុងសៀមរាប

ដោយ Pothe Thun
19/02/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ វត្តប្រាសាទគោកចក ក្រុងសៀមរាប
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតក ទៅតាមប្រពៃណីព្រះពុទ្ធ សាសនា និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដែលពិធីបុណ្យនេះប្រារព្ភទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោក។

ព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា ការប្រារព្ធធ្វើបុណ្យទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រប្រគេនព្រះសង្ឃ ១០៨អង្គនាពេលនេះ គឺដើម្បីបានបច្ច័យយកមកសង់ថ្លៃគ្រឿងសំណង់នៃការជួសជុលធ្វើឈាបនដ្ឋាន រួមទាំងក្រាលការ៉ូឡានៅបរិវេលាកន្លែងបូជាសពបន្តទៀតដែលមានចំនួន ១.៥០០ម៉ែត្រការ៉េ ដែលត្រូវចំណាយបច្ច័យអស់ ៩.០០០ ដុល្លារផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូវិចិត្រវង្សា មានសង្ឃដីកាបញ្ជាក់ថា ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក គឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយគឺជាប្រវត្តិរឿងសន្សំកុសលជាតិចុងក្រោយបង្អស់របស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោល គឺទានបារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ។ ជាតក គឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិត និងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគបរិច្ចាគសត្តសតកមហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និងគ្រឹស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផង។ ចិត្តសន្ធាប់ពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពីគង់នៅនគរស្រីពិរាស្ត្ររហូតក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។

ព្រះអង្គបន្តថា ចំពោះពិធីរាប់បាត្រព្រះសង្ឃ ១០៨នេះ គឺមានគោលបំណងដឹកនាំបងប្អូនប្រជាពុទ្ឋបរិស័ទ ឧទិ្ទសថ្វាយព្រះរាជមហាកុសលដល់ព្រះមហាក្សត្រគ្រប់ជំនាន់ និងបុព្វបុរសខ្មែរយើង ដែលបានធ្វើការកសាងប្រាង្គប្រាសាទ ទុកជាមរតកដ៏មានតម្លៃដ៏មហាសាលសម្រាប់កូនចៅជំនាន់ក្រោយ ហើយដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ ម៉្យាងទៀតក៏ឧទ្ទិសផលបុណ្យកុលស ជូនដល់ដួងវិញ្ញាណខ័ន្ឋ ដល់បុព្វការីជន ញាតិមិត្ត ដែលបានចែកឋាន រំលាយកាយទៅលោកខាងមុខ សូមឲ្យរួចចាកផុតពីអបាយភូមិទាំងឡាយ បានទៅកាន់សុគតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទេសនាមហាវេស្សន្តរជាតក​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអ្នកផលិតស្រាត្រូវពង្រឹងការគិតគូរពីគុណភាពដើម្បីបញ្ជៀសករណីពុលស្រា ស

មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអ្នកផលិតស្រាត្រូវពង្រឹងការគិតគូរពីគុណភាពដើម្បីបញ្ជៀសករណីពុលស្រា ស

រយៈពេល២៥ឆ្នាំកន្លងមកនេះ ស្ត្រីមានផ្ទៃពោះប្រមាណជាង ២លាននាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងខេត្ដសៀមរាប

រយៈពេល២៥ឆ្នាំកន្លងមកនេះ ស្ត្រីមានផ្ទៃពោះប្រមាណជាង ២លាននាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងខេត្ដសៀមរាប

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.