Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

ដោយ Pothe Thun
20/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានជំរុញប្រតិបត្តិករទេសចរណ៍ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា និងឧត្តមានុវត្តខ្ពស់ ស័ក្កសមជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ, ប្រកបដោយគុណភាព, ផ្តល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគំាពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ, និងមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថា សិក្ខាសាលានាពេលនេះដែរ រៀបចំទ្បើងក្នុងគោលបំណងដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យឆ្លើយតបទៅនឹងការវិវត្ដនាពេលបច្ចុប្បន្ន និងដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវវិធានការគន្លឹះមុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល ក្នុងការជួយស្តារស្ថានភាពទេសចរណ៍ខេត្តសៀមរាប។ ជាពិសេសតាមរយៈការផ្តើមដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ២០២៤” ដោយផ្សារភ្ជាប់ជាមួយកញ្ចប់វិធានការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបដូចជា៖ វិធានការសម្រួលការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិផ្លូវគោក និងផ្លូវអាកាស, កញ្ចប់វិធានការលើកទឹកចិត្តផ្នែកពន្ធដារ, កញ្ចប់កម្មវិធីហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យ, ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យទេសចរណ៍ និងវិធានការផ្សេងទៀតសម្រាប់ជួយខេត្តសៀមរាបក្នុងឆ្នាំ២០២៤ នេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបានបន្ថែមថា ក្រោយការរៀបចំប្រកបដោយជោគជ័យ ពិធីប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤” កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ, ខេត្តសៀមរាបនឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៨ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដោយពិធីបើកផ្លូវការនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ស័យឯកជនពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពុងតែផ្សព្វផ្សាយតំបន់ទេសចរណ៍ក្រៅពីប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរបានដឹងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមឱ្យបានច្រើនដូចមុនវិញ។ដូចនេះ វិស័យឯកជនត្រូវបន្តរួមគ្នាពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាបឡើងវិញ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​សេវាកម្ម​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ករណីជំងឺគ្រុនចាញ់មានការថយចុះ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់

ករណីជំងឺគ្រុនចាញ់មានការថយចុះ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ ក្រោមគម្រោងភូមិ១ ផលិតផល១ និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបបែកខាងលិច

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ ក្រោមគម្រោងភូមិ១ ផលិតផល១ និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបបែកខាងលិច

អគារសិក្សា៣ខ្នងក្នុងសាលាបឋមសិក្សាល្វា ស្រុកស្រីស្នំ ជាអំណោយរបស់សប្បុរសជនកូរ៉េ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សា៣ខ្នងក្នុងសាលាបឋមសិក្សាល្វា ស្រុកស្រីស្នំ ជាអំណោយរបស់សប្បុរសជនកូរ៉េ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.