Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ករណីជំងឺគ្រុនចាញ់មានការថយចុះ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់

ដោយ Pothe Thun
20/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ករណីជំងឺគ្រុនចាញ់មានការថយចុះ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនចាញ់មានការថយចុះរហូត៦៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅក្រុងសៀមរាប នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៣ មានចំនួន១.៣៨៤ករណី មានការថយចុះ ៦៦% បើប្រៀបធៀបឆ្នាំ២០២២។ ក្នុងនោះប្រភេទជំងឺគ្រុនចាញ់សន្ធំ (Plasmodium Falciparum) និងចំរុះមាន ៣ភាគរយ និងជំងឺគ្រុនចាញ់ប្រភេទលាប់ (P. Vivax) មាន ៩៥ភាគរយ។

លោកបណ្ឌិត ហ៊ុយ រ៉េកុល បានលើកឡើងថា ចំពោះរាល់លទ្ធផលការងារ និងសមិទ្ធិផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន ដែលកំពុងទទួលបានដំណើរការអភិវឌ្ឍជោគជ័យជាបន្តបន្ទាប់ក្នុងយន្តការប្រតិបត្តិការកាន់តែរលូន ល្អប្រសើរ មានគុណភាព និងប្រសិទ្ធិភាពខ្ពស់ ដើម្បីឈានទៅធានាបានលើនិរន្តរភាពសកម្មភាពការងារវិនិយោគដែលមានគោលការណ៍ ប្រកាន់ខ្ជាប់នូវម្ចាស់ការ និងភាពជាអ្នកដឹកនាំរៀងៗខ្លួន ប្រកបដោយ ភក្តីភាព សាមគ្គីភាព តស៊ូអត់ធ្មត់ ហ្មត់ចត់ និងឆន្ទៈទទួលខុសត្រូវខ្ពស់។ ជាមួយនោះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់សម្រេចបានជោគជ័យនូវសូចនាករគន្លឹះ២ រួចជាស្រេចនៅឆ្នាំ២០១៥ ស្តីពីការទប់ស្កាត់ការរីករាលដាលភាពស៊ាំថ្នាំអាតេម៉ីសេនីនជាមួយមេរោគគ្រុនចាញ់ និងនៅឆ្នាំ២០១៨ បានបញ្ចប់ការស្លាប់ដោយជំងឺគ្រុនចាញ់ ដែលបានសម្រេចជោគជ័យ៣ឆ្នាំមុនគោលដៅគ្រោងឆ្នាំ២០២០។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ស្របទៅនឹងគោលដៅកម្ពុជា ប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺនេះ និងជំងឺព្រូនស៊ីស្តូទាំងស្រុងនៅប្រទេសកម្ពុជានាឆ្នាំ២០២៥ ក៏ដូចជាការងារប្រយុទ្ឋនឹងជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺដង្កូវព្រូនផងដែរ។ សកម្មភាព និងការចូលរួមចំណែកអនុវត្តទទួលខុសត្រូវពេញលេញទាំងនេះ នឹងនៅតែកើតមានជាបន្តបន្ទាប់សម្រាប់រាល់ការងារវិនិយោគប្រតិបត្តិការលើកម្មវិធីជាតិទាំងបី ក្នុងទិសដៅលុបបំបាត់ កាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន។ ពិសេសការឈានឆ្ពោះទៅគ្មានជំងឺគ្រុនចាញ់ និងគ្មានជំងឺស៊ីស្តូនាឆ្នាំ២០២៥ ដែលជាជ្រុងមួយនៃការចូលរួមចំនែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលកំពុងរស់នៅយ៉ាងសប្បាយរីករាយក្នុងបរិបទសេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូ វឌ្ឍនភាព និងសន្តិភាពទូទាំងប្រទេស ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ ក្រោមគម្រោងភូមិ១ ផលិតផល១ និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបបែកខាងលិច

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ ក្រោមគម្រោងភូមិ១ ផលិតផល១ និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបបែកខាងលិច

អគារសិក្សា៣ខ្នងក្នុងសាលាបឋមសិក្សាល្វា ស្រុកស្រីស្នំ ជាអំណោយរបស់សប្បុរសជនកូរ៉េ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សា៣ខ្នងក្នុងសាលាបឋមសិក្សាល្វា ស្រុកស្រីស្នំ ជាអំណោយរបស់សប្បុរសជនកូរ៉េ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យការតាំងលម្អសោភណ្ឌភាព និងសំណើតម្លើងភ្លើងលម្អ នៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street)

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យការតាំងលម្អសោភណ្ឌភាព និងសំណើតម្លើងភ្លើងលម្អ នៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.