Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យការតាំងលម្អសោភណ្ឌភាព និងសំណើតម្លើងភ្លើងលម្អ នៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street)

ដោយ Pothe Thun
21/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យការតាំងលម្អសោភណ្ឌភាព និងសំណើតម្លើងភ្លើងលម្អ នៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street)
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះពិនិត្យការរៀបចំសោភណ្ឌភាព និងការតម្លើងភ្លើងលម្អ របស់ម្ចាស់ទីតាំងប្រកបអាជីវកម្ម នៅក្នុងតំបន់ ផាប់ស្ទ្រីត (Pub Street) ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ និងចូលមកកម្សាន្តក្នុងតំបន់នេះឱ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងកិច្ចពិភាក្សា ជាមួយវិស័យឯកជន ដែលប្រកបរបរនៅក្នុងតំបន់ ផាប់ស្ទ្រីត (Pub Street) មន្ត្រីជំនាញ សាលាខេត្ត មន្ទីរ អង្គភាព និងរដ្ឋបាលសាលាក្រុង បានលើកឡើងថា កន្លងមក បណ្ដាវិស័យឯកជន បានស្នើមករដ្ឋបាលខេត្ត ដើម្បីរៀបចំតម្លើងការតាំងលម្អ ដែលមានជើងបង្គោលទម្រផ្សេងៗ ដែលការតម្លើងមួយចំនួននោះ ពុំបានជូនដំណឹងមកក្រុមការងារបច្ចេកទេសខេត្ត ដែលនាំឱ្យមានផលប៉ះពាល់ដល់អ្នកទេសចរ និងទទួលការណែនាំឱ្យរុះរើចេញ ដែលធ្វើឱ្យខាតបង់ប្រាក់កាស។ មួយវិញទៀត ការតាំងលម្អដែលហួសសុពលភាពស្នើសុំ វិស័យឯកជន ពុំធ្វើការរុះរើឱ្យបានទាន់ពេលវេលា ដែលជាហេតុអាចបង្កឱ្យមានផលប៉ះពាល់ផ្សេងៗ តាមលក្ខណៈបច្ចេកទេស។

លើកឡើងក្នុងកិច្ចពិភាក្សានោះ លោក នាក់ ណេរ៉ុន គូសបញ្ជាក់ថា ចំពោះការដាក់តាំងលម្អដែលហួសសុពលភាព ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនសហការ គួរធ្វើរុះរើជាមុន ដើម្បីអាចស្នើសុំតម្លើងជាថ្មី។ លោក បន្តថា ចំពោះការតម្លើង ការតាំងលម្អសោភណ្ឌភាពនេះដែរ ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនសហការ ត្រូវមានកិច្ចសហការជាមួយមន្ទីរជំនាញ គិតគូរពីបច្ចេកទេសមុនការតម្លើង ដូចជា ការចាប់ជើងបង្គោល ដែលមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ការតចរន្តអគ្គិសនី ដែលបញ្ចៀសនូវហានិភ័យទាំងក្នុងរដូវប្រាំង និងវស្សា ជាពិសេសវិស័យឯកជន គួរបង្កើតគំនិតរចនាការតាំងលម្អ ដែលរំលេចនូវវប្បធម៌ និងអត្តសញ្ញាណខ្មែរ។ ព្រោះតំបន់នេះ ជាទីតាំងដ៏មានប្រជាប្រិយភាព ក្នុងការផ្សព្វផ្សាយវប្បធម៌ជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា ការចុះពិនិត្យ និងពិភាក្សាលើការរៀបចំសោភណ្ឌភាព និងការតម្លើងភ្លើងលម្អនាពេលនេះ គឺដើម្បីប្រមូលនូវចំណុចវិជ្ជមាន និងផលប៉ះពាល់ផ្សេងៗ ពីមន្ត្រីជំនាញ និងវិស័យឯកជន សម្រាប់ដាក់ជូនឯកឧត្តម អភិបាលខេត្ត ធ្វើការពិនិត្យ និងសម្រេច។

អត្ថបទ និងរូបភាព៖ ទ្រា ពន្លឺ
កែសម្រួល៖ សេង ផល្លី

Tags: Pub Streetតម្លើងភ្លើងរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញាកសាងទំនាក់ទំនងប្រទេសជប៉ុន-កម្ពុជា ឲ្យកាន់តែរឹងមាំ និងរួមគ្នាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ទាំងក្នុងតំបន់ និងពិភពលោក

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញាកសាងទំនាក់ទំនងប្រទេសជប៉ុន-កម្ពុជា ឲ្យកាន់តែរឹងមាំ និងរួមគ្នាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ទាំងក្នុងតំបន់ និងពិភពលោក

សាខាកាកបាទក្រហមកម្ពុជា សំណេះសំណាល ជាមួយពលរដ្ឋក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុខភាព ពង្រក្រោម ស្រុកជីក្រែង

សាខាកាកបាទក្រហមកម្ពុជា សំណេះសំណាល ជាមួយពលរដ្ឋក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុខភាព ពង្រក្រោម ស្រុកជីក្រែង

Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា

Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.