Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា

ដោយ Pothe Thun
22/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបង្រៀនហែលទឹកដល់កុមារមានពិការក្នុងក្រុងសៀមរាប ដែលមានរយៈពេល ៣ថ្ងៃ នឹងត្រូវបញ្ចប់នៅរសៀលនៅថ្ងៃទី២២ ខែកុម្ភៈនេះ។ តាមការឱ្យដឹងពីក្លឹបបង្រៀនហែលទឹក Blue Dolphin សិស្សដែលបានចូលរួមក្នុងវគ្គសិក្សានេះមានចំនួនសរុបចំនួន ៧៩នាក់ បានមកពីអង្គការគ្រួសារថ្មី ក្នុងខេត្តសៀមរាប និងភាគច្រើនជាសិស្ស គថ្លង់ និងពិការភ្នែក។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅក្នុងទិវាបង្ការហានិភ័យនៃគ្រោះមហន្តរាយ រៀបចំឡើងនៅពាក់កណ្ដាលឆ្នាំ២០២៣ អង្កេតឃើញថា នៅទូទាំងពិភពលោក អត្រាលង់ទឹកខ្ពស់បំផុតកើតឡើងលើក្រុមកុមារអាយុចាប់ពី ១-៤ ឆ្នាំ និងក្រុមបន្ទាប់ចាប់ពីអាយុពី ៥-៩ ឆ្នាំ។ ការបាត់បង់ចំនួនមនុស្ស និងសេដ្ឋកិច្ចដោយសារការលង់ទឹកនេះ គឺខ្ពស់មិនអាចទទួលយកបាន ខណៈករណីស្លាប់ ក្នុងឧបទ្ទវហេតុនេះ គឺអាចការពារបានទាំងស្រុង។

ស្របគ្នានេះ ការបង្រៀនពីវិធីជួយសង្គ្រោះខ្លួនឯង ឱ្យរួចផុតពីការលង់ទឹក លោក ឈួរ កុក អ្នកគ្រប់គ្រង ក្លឹបបង្រៀនហែលទឹក Blue Dolphin បង្ហាញថា គម្រោងនេះ ផ្ដោតសំខាន់ទៅលើកុមារមានជីវភាពខ្វះខាត ជាពិសេសកុមារមានពិការភាពនៅកម្ពុជានេះ។ គម្រោងនេះដែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដែលផ្ដួចផ្ដើមឡើងដោយលោក ផៃ ផាយុ ដែលជាអតីតកីឡាករហែលទឹកជម្រើសជាតិថៃ។ គិតមកដល់ដើមឆ្នាំ២០២៤ គម្រោងបង្រៀនកុមារហែលទឹក ដោយមិនគិតថ្លៃនេះ បានទទួលកុមារប្រមាណជាង២០០០នាក់ហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឈួរ កុក បង្ហាញថា ក្នុងចំណោមខេត្តគោលដៅចំនួន ៣ របស់គម្រោង រួមមាន សៀមរាប ព្រះសីហនុ និងខេត្តកណ្ដាល លោកសង្កេតឃើញថា ខេត្តសៀមរាប មានករណីកុមាររងគ្រោះដោយការលង់ទឹកច្រើនជាងបណ្ដាខេត្តដទៃ។

តាមរយៈការរៀនហែលទឹកនេះ ក្មេងស្រី ដែលមានពិការភាព គថ្លង់ មួយរូប លើកឡើងថា ដោយសាររូបនាង មានពិការភាព នាងខ្លាចឈ្លក់ទឹក និងភ័យខ្លាចច្រើន តែគាត់នឹងព្យាយាម។

តាមបទពិសោធន៍របស់លោក ផៃ ផាយុ គ្រូបង្រៀនហែលទឹក និងជាអតីតកីឡាករជម្រើសជាតិថៃ បង្ហាញថា សិស្សមានពិការភាពគ្រប់ស្ថានភាព សុទ្ធតែអាចចេះហែលទឹក តាមរយៈការបង្រៀនរបស់លោក។

លោក បញ្ជាក់បន្ថែមថា ប្រសិនបើ កុមារមានពិការភាព ពួកគេ មានក្ដីស្រមៃចង់ក្លាយខ្លួនទៅជាកីឡាករហែលទឹក ពួកគេគួរចាប់ផ្ដើមពីក្មេង ប៉ុន្តែនៅកម្ពុជា លោកនៅពុំទាន់ឃើញមាននៅឡើយនោះទេ។

គួរជម្រាបថា Blue Dolphin ជាក្លឹបបង្រៀនហែលទឹក បានចូលរួមសហការជាមួយអង្គការក្នុង និងក្រៅរាជរដ្ឋាភិបាលជាច្រើន ដើម្បីជួយបង្រៀនដល់កុមារ ដែលមានជីវភាពខ្វះខាត និងកុមារមានពិការភាពនៅកម្ពុជានេះ ឱ្យចេះហែលទឹក និងជួយសង្រ្គោះខ្លួនឯងនៅពេលលង់ទឹក។ គម្រោងនេះដែរ ក៏ជាការងារស្ម័គ្រចិត្ត ពីក្រុមការងារ Blue Dolphin និងទទួលបានការឧបត្ថម្ភពីលោក ឧកញ៉ា ទ្រីវ កុងហេង ព្រមទាំងសប្បុរសជនក្នុង និងក្រៅប្រទេសផងដែរ។

រូបភាព និងអត្ថបទ៖ មន្ត្រីការិយាល័យទូរទស្សន៍
កែសម្រួល៖ សេង ផល្លី

Tags: Blue Dolphinកុមារមានពិការបង្រៀនហែលទឹកលង់ទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ

ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ

មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤

សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.