Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤

ដោយ Pothe Thun
22/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ប្រទេសអូស្ត្រាលី សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ភាសាអង់គ្លេស និងអាហាររូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា Australia Awards ជូនដល់និស្សិតគ្រប់សាកសវិទ្យាល័យនៅក្នុងខេត្ត មន្ត្រីរាជការនៃអង្គភាពមន្ទីរពាក់ព័ន្ធ និងសាធារណៈជន សរុបចំនួនប្រមាណ១៧០នាក់។

លោក Michael Sadlon ប្រធានកម្មវិធី Australia Awards ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ Australia Awards បានផ្ដល់អាហារូបករណ៍ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៤០កន្លែង ដែលអាហារូបករណ៍នេះ បានចាប់ផ្តើមតាងពីឆ្នាំ១៩៥០ ហើយបើគិតពីឆ្នាំ១៩៩៥មកដល់បច្ចុប្បន្ន កម្ពុជាទទួលបានអាហាររូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលីប្រមាណជាង១០០នាក់ ដោយពូកគេបានទៅសិក្សានៅសាកលវិទ្យាល័យធំៗលំដាប់ពិភពលោក និងពេលត្រឡប់មកកម្ពុជាវិញបានយកចំណេះដឹង ជំនាញ និងបទពិសោធន៍ ជួយអភិវឌ្ឍន៍ដល់វិស័យសង្គម និងវិស័យសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន។
លោកបន្តថា ចំពោះអាហាររូបករណ៍នេះ ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ សាធារណៈ និងនិស្សិតទាំងអស់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ មានសញ្ជាតិខ្មែរពីកំណើត ដោយបើកទទួលពាក្យចាប់ពីថ្ងៃទី០១ ខែកុម្ភៈ និងបិទបញ្ចប់ការទទួលពាក្យថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប បានមានប្រសាន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានឆន្ទៈយ៉ាងមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាងធនធានមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញអភិវឌ្ឍន៍ជាតិ និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ ពិសេសការបង្កើនកិច្ចសហការគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជុំវិញខេត្ត គ្រឹះស្ថានសិក្សារដ្ឋ-ឯកជន និងស្ថាប័នអន្តរជាតិនានា ក្នុងការផ្សព្វផ្សាយ ចែករំលែក និងផ្តល់ឱកាសសិក្សារៀនសូត្រ ដល់សិស្ស និស្សិតឱ្យបានទូលំទូលាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកទទួលស្គាល់ថា ចំពោះមន្រ្តីរាជការ និស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈការទទួលអាហារូបករណ៍នេះ គឺបានពាំនាំមកនូវគំនិត ចំណេះដឹង និងជំនាញថ្មីៗ និងមានសមត្ថភាពបន្ថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទ និង រូបភាព ៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក លីវ សាន្ត

Tags: Australia Awardsអាហារូបករណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់ដៃគូអនុវត្តនិងដៃគូអភិវឌ្ឍនានា ព្រមទាំងភាគីពាក់ព័ន្ឋរួមសហការ និងសហប្រតិបត្តិការគ្នាឱ្យបានពេញលេញដើម្បីបន្តការកាត់បន្ថយអត្រាឈឺ/ស្លាប់ ពិសេសគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.