Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

ដោយ Pothe Thun
26/02/2024
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍កីឡាឆ្លងកាត់ឧបសគ្គ Raid Amazones ដ៏មានប្រជាប្រិយភាពមួយរបស់ពិភពលោក នឹងរៀបចំឡើងជាលើកទី៤ នៅក្នុងខេត្តសៀមរាប រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ និងមានកីឡាការិនីអន្តរជាតិប្រមាណជាង២០០នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំ នៅសាលាខេត្តសៀមរាប ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឆ្លងកាត់ឧបសគ្គ Raid Amazones ថ្វីត្បិតតែជាកីឡាដែលមានប្រជាប្រិយភាព ប៉ុន្តែកីឡានេះ ពុំផ្ដោតសំខាន់លើការប្រកួតប្រជែង ដើម្បីដណ្ដើមចំណាត់ថ្នាក់នោះទេ។ ប៉ុន្តែកីឡានេះ ជាកីឡាបែបកម្សាន្ត ដោយអ្នកចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់វិញ្ញាសារចំនួន ៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំងទូកកានូ ជិះកង់ នៅក្នុងតំបន់រមណីដ្ឋានអង្គរ និងនៅតំបន់បឹងទន្លេសាប ដូចជា កំពង់ឃ្លាំង និងចុងឃ្នៀសជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា បន្ទាប់ពីបញ្ចប់វិញ្ញាសារប្រកួតទៅតាមថ្ងៃ និងតំបន់នីមួយៗ កីឡាការិនីទាំងអស់ នឹងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងតំបន់នីមួយៗ ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍កីឡាឆ្លងកាត់ឧបសគ្គ Raid Amazones នៅឆ្នាំនេះ មានកីឡាការិនីចូលរួមប្រមាណជាង ២០០នាក់ ដែល៧០ភាគរយមកពីប្រទេសបារាំង ក្នុងនោះកីឡាការិនីជនជាតិខ្មែរ មានចំនួន ៣ក្រុមផងដែរ។

គួរជម្រាបថា RAID Amazones ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាព នៅលើពិភពលោក ដែលមានរយៈពេល ជាង២០ឆ្នាំមកហើយ។ កីឡាបែបផ្សងព្រេងនេះ រៀបចំនៅប្រទេសកម្ពុជា ជាលើកដំបូងក្នុងឆ្នាំ២០១៤ លើកទី២ នៅឆ្នាំ២០១៧ និងលើកទី៣ នៅឆ្នាំ២០១៨ និងបានផ្អាកដំណើរការ ដោយវិបត្តិនៃជំងឺកូវីដ១៩។

អត្ថបទ និងរូបភាព៖ ធន់ ពូថេ
កែសម្រួល៖ សេង ផល្លី

Tags: RAID Amazones
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

វត្តដំណាក់ក្រុងសៀមរាប ដង្ហែគ្រឿងបូជាសម្រាប់ពិធីបុណ្យមាឃបូជានិងរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គ

វត្តដំណាក់ក្រុងសៀមរាប ដង្ហែគ្រឿងបូជាសម្រាប់ពិធីបុណ្យមាឃបូជានិងរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គ

ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ

ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.