ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ
ព្រឹត្តិការណ៍កីឡាឆ្លងកាត់ឧបសគ្គ Raid Amazones ដ៏មានប្រជាប្រិយភាពមួយរបស់ពិភពលោក នឹងរៀបចំឡើងជាលើកទី៤ នៅក្នុងខេត្តសៀមរាប រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ និងមានកីឡាការិនីអន្តរជាតិប្រមាណជាង២០០នាក់។ ថ្លែងនៅក្នុងកិច្ចប្រជុំ នៅសាលាខេត្តសៀមរាប ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ...


