Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ

ដោយ Pothe Thun
26/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ២ ៥២៩ ៥១៤នាក់ ចំនួននេះ មានការកើនឡើងប្រមាណ ៣២.៣៥ភាគរយ បើធៀបទៅនឹងនៅឆ្នាំ២០២២ ដែលមានចំនួន ១ ៩១១ ២៩១នាក់។ ការកើនឡើងនេះ បានលើកទឹកចិត្តដល់គ្រឹះស្ថានឯកជនក្នុងខេត្តជាច្រើន បានពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីចាប់យកឱកាសអាជីវកម្មរបស់ខ្លួន។

ក្នុងនោះ ក្រុមហ៊ុនសិប្បករអង្គរ ឬ Artisan Angkor ដែលជាក្រុមហ៊ុនផលិត និងលក់ផលិតផលអនុស្សាវរីយ៍បែបប្រពៃណី និងវប្បធម៌ខ្មែរ ស្ថិតក្នុងក្រុងសៀមរាប បានធ្វើការសម្ពោធហាងថ្មីមួយទៀតរបស់ខ្លួន នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការឱ្យដឹងពី លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសិប្បករអង្គរ បង្ហាញថា គិតត្រឹមខែកុម្ភៈឆ្នាំ២០២៤នេះ ក្រុមហ៊ុនរបស់លោក មានសិប្បករ និងបុគ្គលិកបម្រើការ សរុបចំនួន ២៥០នាក់។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនមានគម្រោង បើកដំណើរការហាងស្ថិតនៅស្រុកពួកឡើងវិញ និងគ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកចំនួន ១៥០នាក់បន្ថែមទៀត។ ក្រៅពីឱកាសការងារនេះ ក្រុមហ៊ុនក៏នឹងបើកវគ្គបណ្ដុះបណ្តាលសិប្បករជំនាន់ថ្មីចំនួន ១០០នាក់ផងដែរ។

ជាមួយនឹងការសញ្ញាវិជ្ជមាន នៃវិស័យទេសចរណ៍ក្នុងប្រទេស លោក កាយ ឡូត រំពឹងថា នៅចុងឆ្នាំ២០២៤ ក្រុមហ៊ុននឹងទទួលបានបុគ្គលិកសរុប ៤០០នាក់ ដែលនេះជាគោលដៅចម្បង របស់ក្រុមហ៊ុន ក្នុងការបង្កើត និងផ្ដល់ការងារដល់យុវជន និងយុវនារីខ្មែរ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ និងសិល្បៈខ្មែរ។

អត្ថបទ និងរូបភាព៖ ធន់ ពូថេ
កែសម្រួល៖ សេង ផល្លី

Tags: Artisan Angkorសិប្បករអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៧០០០ដុល្លារអាមេរិក ពី ក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ

ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.