ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ២ ៥២៩ ៥១៤នាក់ ចំនួននេះ មានការកើនឡើងប្រមាណ ៣២.៣៥ភាគរយ បើធៀបទៅនឹងនៅឆ្នាំ២០២២ ដែលមានចំនួន ១ ៩១១ ២៩១នាក់។ ការកើនឡើងនេះ បានលើកទឹកចិត្តដល់គ្រឹះស្ថានឯកជនក្នុងខេត្តជាច្រើន បានពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីចាប់យកឱកាសអាជីវកម្មរបស់ខ្លួន។ ...