Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅខេត្តសៀមរាប

ដោយ Pothe Thun
07/12/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងអប់រំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅខេត្តសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៣ អគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយ អង្គការរូមធូរីដ បើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅសណ្ឋាគារសោមាទេវី ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង ជិនណា អគ្គនាយក នៃនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរ និងការិយាល័យអប់រំ យុវជននិងកីឡាមកពីបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប កំពង់ចាម កំពង់ធំ ព្រៃវែង កំពង់ស្ពឺ បន្ទាយមានជ័យ បាត់ដំបង និង ខេត្តកំពត ព្រមទាំងអង្គការដៃគូផងដែរ។

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេស នៃអង្គការរូមធូរីដកម្ពុជា លើកឡើងថា ការផ្លាស់ប្តូរពិភពលោក ផ្តើមចេញពីកុមារដែលទទួលបានការអប់រំប្រកបដោយគុណភាព ហើយយើងប្រាថ្នាចង់បានពិភពលោកមួយ ដែលកុមារគ្រប់រូបមានកន្លែង និង ឱកាសសមស្របសម្រាប់អាន សិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនដើម្បីពន្លឿនការផ្លាស់ប្តូរជាវិជ្ជមាន ហើយអង្គការរូមធូរីដ ក៏បានផ្តោតលើវិស័យអប់រំយ៉ាងខ្លាំងផងដែរ ព្រោះថា ការអប់រំ គឺ ជាសិទ្ធិដែលមនុស្សគ្រប់រូបត្រូវទទួលបាន។

លោកបន្តថា អង្គការនេះបានផ្តោតនិងអនុវត្តកម្មវិធីអំណាន ដើម្បីបណ្តុះទម្លាប់នៃការអាន និងអភិវឌ្ឍបំណិនអាននិងសរសេរ ក្នុងប្រទេសចំនួន២៣ រួមទាំងកម្ពុជាផងដែរ ដោយដាក់អទិភាពលើការគំាទ្រក្រសួងអប់រំ កែសម្រួលកម្មវិធីសិក្សាភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣ ចូលរួមបង្កើតសម្ភារៈបង្រៀន និងរៀនបន្ថែម សម្រាប់គ្រូ និង សិស្ស និងបង្កើតបណ្ណាល័យស្តង់ដាសម្រាប់បឋមសិក្សា ខណៈជាង ២០ឆ្នាំកន្លងមកនេះ យើងបានជួយកុមារបានជាង ២លាន២សែននាក់ហើយ នៅក្នុងប្រទេសកម្ពុជា រួមទាំងបណ្ណាល័យប្រហែល២០០០កន្លែង ការសាងសង់អគារសិក្សានិងបណ្ណាល័យថ្មី និងការជួសជុលអគារបានចំនួន៣៣៩កន្លែង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុង ជិនណា អគ្គនាយ នៃនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណនិងកោតសរសើរដល់អង្គការរូមធូរីដ ដែលបាននឹងកំពុងជួយដល់ក្រសួង លើការអនុវត្តកម្មវិធីនានា ផ្តោតលើការពង្រឹងគុណភាពអប់រំ តាមរយៈការពង្រឹងប្រព័ន្ធអប់រំប្រកបដោយចីរភាព តាមរយៈការយកចិត្តទុកដាក់លើការពង្រឹងអំណាននិងបណ្ណាល័យនៅកម្រិតបឋមសិក្សា ការអប់រំកុមារីនិងសមភាពយេនឌ័រនៅកម្រិតមធ្យមសិក្សា។

ឯកឧត្តម បន្តថា៖រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្នុងនោះនៅក្នុងមុំទី១ នៃបញ្ចកោណទី១ “ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដែលមានកំណែទម្រង់សាលារៀន និងការពង្រឹងគុណភាពអប់រំជាអាទិភាពខ្ពស់បំផុត ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត ដល់ក្រសួងអប់រំ យុវជន និងកីឡា នូវវិធានការគន្លឹះ ដើម្បីពង្រឹងគុណភាព សាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។

ឯកឧត្តម អ៊ុង ជិនណា បន្ថែមថា៖ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លានេះ ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ចេញនាពេលកន្លងមក ដោយយកវិធានការគន្លឹះទាំង៤ខាងលើ ជាស្នូល ហើយក្រសួងនឹងដាក់ឱ្យអនុវត្តសាលារៀនគំរូដែលមានស្តង់ដាចំនួន ៥ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និងយុទ្ធនាការ សាលារៀនស្អាតគ្មានសំរាម ក្នុងន័យឈានទៅសម្រេចលទ្ធផលសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ហើយឆ្លើយតបបានទៅនឹងវិធានការគន្លឹះទាំង៤ ខាងលើ។

សូមបញ្ជាក់ថា៖តាមលទ្ធផលនៃការវាយតម្លៃក្នុងកំឡុងឆ្នាំ១៩៩៧ ដល់ឆ្នាំ ២០២០ ទៅលើការអនុវត្តន៍ការបង្រៀនបំណិនជីវិត ដែលផ្តោតលើបំណិនសតវត្សរ៍ទី២១ទាំង១០ ក្នុងកម្មវិធីអប់រំកុមារីរបស់អង្គការរូមធូរីដ កុមារីដែលបានចូលរៀនបំណិនជីវិតជាមួយអង្គការរូមធូរីដមានចំណេះដឹងប្រសើរជាងកុមារីដែលមិនបានចូលរៀន ហើយក្នុងនោះបំណិនបួនដែលទទួលបានផលជះខ្លាំង រួមមាន ការសម្រេចចិត្ត, ទំនុកចិត្តលើខ្លួនឯង, ការសម្តែងនិងគ្រប់គ្រងអារម្មណ៍, និងការគ្រប់គ្រងខ្លួនឯង។ ក្រៅពីបំណិនទាំង១០នេះ ក៏ឃើញមានការផ្លាស់ប្តូរខ្លាំងទៅលើ អាកប្បកិរិយានិងចំណេះដឹងទូទៅទាក់ទងទៅនឹងយេនឌ័រផងដែរ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួង​អប់រំ យុវជន​និង​កីឡាសៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

ក្រុមការងារអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាពផ្លូវគ្រួសក្រហមចំនួន ៦ខ្សែ ក្នុងខេត្ដសៀមរាប

ក្រុមការងារអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាពផ្លូវគ្រួសក្រហមចំនួន ៦ខ្សែ ក្នុងខេត្ដសៀមរាប

បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ៣៤នាក់ ក្នុងស្រុកស្វាយលើ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ៣៤នាក់ ក្នុងស្រុកស្វាយលើ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.