Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

ដោយ Pothe Thun
26/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មុនកើតឡើងនៃការរាតត្បាតនៃជំងឺកូវីដ១៩ លើសកលលោក និងនៅកម្ពុជា ជាមធ្យមខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១០ ០០០ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ជាមធ្យមប្រមាណ ៤ ០០០ ទៅ៥០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះ នឹងធ្លាក់មកនៅត្រឹមប្រហែល ២ ៥០០ ទៅ ៣ ០០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ នៅខែមីនាខាងមុខ។ នេះបើតាមការលើកឡើងរបស់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត” ក្នុងក្រុងសៀមរាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក អភិបាលរងខេត្ត បន្ថែមថា ទិន្នន័យនេះ បានបង្ហាញពីភាពមិនច្បាស់លាស់ សម្រាប់វិស័យទេសចរណ៍របស់ខេត្តសៀមរាប ថាអាចមានលំនឹងនៅពេលណាឡើយនោះទេ។ លោកពន្យល់បន្ថែមថា ការទទួលបានភ្ញៀវទេសចរតិចនេះ មួយផ្នែកបណ្តាលមកពីកម្ពុជា នៅមិនទាន់ទទួលបានជើងហោះហើរទៅមកពីបរទេសច្រើនដូចមុន ជាពិសេសប្រទេសចិន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការបញ្ជាក់របស់ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានគិតគូរយ៉ាងយ៉ាងយកចិត្តទុកដាក់ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ។ ជាក់ស្តែង ការរៀបចំសិក្ខាសាលានៅថ្ងៃនេះ វានឹងបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នា របស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់ សម្រាប់កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន “រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ” ដោយអនុវត្តន៍នូវផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្តដែលបានអនុម័តដោយរដ្ឋបាលរាជធានីខេត្តនីមួយៗ។

ឯកឧត្តម បន្តថា គោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវបានរៀបចំឡើងដើម្បីជាផែនទីបង្ហាញផ្លូវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍តាមបណ្តារាជធានី-ខេត្តរបស់ខ្លួន និងសិក្សាស្វែងយល់ ការកំណត់បញ្ហា ព្រមទាំងការបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងអភិក្រម “ភាពច្នៃប្រឌិតនៃការគិត” ជាពិសេសការកំណត់នូវយុទ្ធសាស្ត្រគន្លឹះៗ សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣ (BUILD + 3Ds)” ដែលក្រសួងទេសចរណ៍ក្នុងអាណត្តិទី៧ បានដាក់ចុះ។

ឯកឧត្តម បញ្ចាក់បន្ថែមថា ដោយសារតែ វិបត្តិជាសកលនូវជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចុះជាបន្ទាន់នូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ជាមួយនោះ ក្រសួងបាន ជូនដំណឹងដល់រដ្ឋបាលខេត្តពីការធ្វើបច្ចុប្បន្នភាព នៃផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០១៨-២០២៤ ទៅជាផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់រាជធានី-ខេត្តវិញ។ ក្នុងនោះ ក្រសួងទេសចរណ៍ ក៏បានសម្របសម្រួលការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ដោយយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្ររួមចំនួន ៨ មានដូចជា៖ (១) ការអភិវឌ្ឍន៍ផលិតផល និងពង្រឹងគុណភាពទេសចរណ៍ (២) ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (៣) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍ (៤) សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន (៥) ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង (៦) ការអភិវឌ្ឍន៍ធនធានមនុស្ស និងសមភាពយេនឌ័រ(៧) ការវិនិយោគក្នុងវិស័យទេសចរណ៍ និង(៨) ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងមានចង្កោមសមកម្មភាព សកម្មភាពអាទិភាពរយៈពេលខ្លី មធ្យម និងរយៈពេលវែង ទៅតាមសក្តានុពលនៃធនធាន និងបរិបទរបស់ខេត្តនីមួយៗ៕

អត្ថបទ និងរូបភាព៖ ជា ស្រស់ និងបូ សាវី
កែសម្រួល៖ សេង ផល្លី

Tags: ទេសចរអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបុណ្យទេសនាមហាវេស្សន្តរជាតកក្នុងវត្តស្វាយរមៀត សង្កាត់ទឹកវិល ក្រុងសៀមរាប

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតកក្នុងវត្តស្វាយរមៀត សង្កាត់ទឹកវិល ក្រុងសៀមរាប

ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ដ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ដ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ

មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៧០០០ដុល្លារអាមេរិក ពី ក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.