Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ដ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

ដោយ Pothe Thun
26/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ដ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ដែលមានរយៈពេល ៧ថ្ងៃកន្លងមកនេះបានបិទបញ្ចប់ជាស្ថាពរហើយ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានខេត្ដសៀមរាប។

លោក ជួន សុខវ៉ាន់ឌី គណៈកម្មការអចិន្ដ្រៃយ៍រៀបចំការប្រកួត បង្ហាញថា នៅឆ្នាំនេះ មានស្រុកចំនួន ១០ បានបញ្ជូន សិស្សានុសិស្សមកចូលរួមប្រកួត លើកីឡាចំនួន ៥ប្រភេទ។ ដោយឡែក ស្រុកដែលពុំបានចូលរួមប្រកួត មានស្រុកជីក្រែង និងស្រុកអង្គរជុំ។ កីឡាចំនួន ៥ប្រភេទ ដែលបានយកមកប្រកួតរួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្ដពលកម្ម និងកីឡាតៃក្ខាន់ដូរ។

តាមរបាយការណ៍លទ្ធផលនៃការប្រកួតទាំង ៥ប្រភេទកីឡា ជ័យលាភីលេខ១ ភាគច្រើន បានទៅលើសាលារដ្ឋ និងឯកជន ស្ថិតក្នុងក្រុងសៀមរាប ប៉ុន្តែក្នុងនោះ ជ័យលាភីលេខ១ ក៏មានស្រុកមួយចំនួនដណ្ដើមបានផងដែរ រួមមាន ស្រុកស្រីស្នំ ដណ្ដើមបានជើងឯក លើវិញ្ញាសារ កីឡាបាល់ទាត់កុមារា – ស្រុកក្រឡាញ់ ដណ្ដើមបានជើងឯក លើវិញ្ញាសារ កីឡាបាល់ទាត់កុមារី – ស្រុកបន្ទាយស្រី ដណ្ដើមបានជើងឯក លើវិញ្ញាសារកីឡាបាល់បោះកុមារី – ស្រុកអង្គរធំ ដណ្ដើមបានជើងឯក លើវិញ្ញាសារ រត់ចម្ងាយ១០០០ម៉ែត្រ កុមារា – ស្រុកស្វាយលើ ដណ្ដើមបានជើងឯក លើវិញ្ញាសារ រត់ចម្ងាយ១០០០ម៉ែត្រ កុមារី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការិយាល័យកីឡា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម និងមានកិច្ចសហការគ្នាបានយ៉ាងល្អជាមួយ អង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំការប្រកួតនាពេលនេះ។ លោកបន្ដថា ការលេងកីឡា មានសារៈប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យ ក្នុងការទទួលបាននូវសុខភាពល្អ ទាំងផ្លូវ កាយផ្លូវចិត្ត និងជួយឱ្យជៀសផុតពីភាពអសកម្មផ្សេងៗក្នុងសង្គម។ ក្នុងនោះដែរ ការលើកស្ទួយវិស័យកីឡា គឺជារឿងចាំបាច់ ព្រោះថា វិស័យអប់រំកាយ និងកីឡា ជាសមាសភាគ មួយមិនអាចខ្វះ បានក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំ សំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ បង្កើតចំណងមិត្តភាព ភាតរភាព ឱ្យមាន និរន្តរភាព។

លោកប្រធានមន្ទីរ បានអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំគ្រប់ការិយាល័យ អប់រំយុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជនទូទាំងខេត្ត ចូលរួមបំផុសសកម្មភាពកីឡាឱ្យបានទូលំទូលាយ ជាពិសេស សកម្មភាពអប់រំកាយ និងកីឡា នៅតាម គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជាគោលដៅសម្រាប់ មិត្តភាព សាមគ្គីភាព សុខុមាលភាព ទាំងផ្លូវកាយ -ផ្លូវបញ្ញាដល់សិស្សានុសិស្ស និងប្រជាជនរបស់យើង សំដៅលើកការលើកកម្ពស់ “យុវជនម្នាក់លេងកីឡា១ប្រភេទយ៉ាងតិចៗ៕

អត្ថបទ និងរូបភាព៖ បូ សាវី
កែសម្រួល៖ សេង ផល្លី

Tags: ប្រកួតកីឡាសិស្សបឋមសិក្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ

មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៧០០០ដុល្លារអាមេរិក ពី ក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.