Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត

ដោយ Pothe Thun
27/02/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់អគ្គិភ័យ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាង គ្រោះលិចទូកកណ្តាលទន្លេ ឬសមុទ្ររាប់សិបដង ព្រោះវាមិនត្រឹមតែឆេះឆាបអស់រលីងនូវទ្រព្យសម្បត្តិ ដែលខិតខំរកស៊ី សន្សំទុកជាយូរឆ្នាំមកហើយនោះទេ តែថែមទាំងបានឆក់យកនូវជីវិតកូនចៅ ប្តីសី ព្រមទាំងសមាជិកគ្រួសារមួយចំនួនទៀត ដែលធ្វើឱ្យជនរងគ្រោះមានការរន្ធត់ និងសង្វេគយ៉ាងខ្លាំង ដូចដែលពាក្យចាស់បុរាណខ្មែរបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ» ហេតុនេះ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប សូមណែនាំ និង ក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យឡើយ ។

លោក ពិន ប្រាកដ មានប្រសាសន៍បែបនេះ នៅឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅក្នុងក្រុងសៀមរាប ។
លោកអភិបាលរងខេត្ត បានបន្តថា ការប្រារព្ធពិធីជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨នេះ គឺសំដៅរំលឹកឱ្យប្រជាពលរដ្ឋយើង នៅទូទាំងប្រទេសមានការយល់ដឹង និងចងចាំបានថា អគ្គិភ័យ ជាគ្រោះថ្នាក់កាចសាហាវមួយ ដែលអាចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស ឬគ្មានការប្រុងប្រយ័ត្ន ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាពខេត្តសៀមរាប សូមផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យនៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ និងទីប្រជុំជនតាមបណ្តាក្រុង-ស្រុកក្នុងខេត្ត និង ត្រូវចាត់តាំងឱ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងបានទាន់ពេលវេលា ដោយត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គិភ័យទាំងអស់ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឱ្យបានគ្រប់គ្រាន់ និង ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរសព្ទប្រចាំការ ដើម្បីសាធារណជនងាយស្រួល ទំនាក់ទំនង នៅពេលមានករណីអគ្គិភ័យកើតមានឡើងជាយថាហេតុណាមួយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកឧត្តមសេនីយត្រី ឌុត ខុន ស្នងការរង ទទួលបន្ទុកជំនួយការដឹកនាំការិយាល័យបង្ការ ពន្លត់អគ្គីភ័យនិង សង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ពេញមួយឆ្នាំ២០២៣ គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងខេត្តសៀមរាប ចំនួន៥៣ដង ដោយឆក់យកជីវិតមនុស្សម្នាក់ និងបំផ្លាញផ្ទះពលរដ្ឋអស់៣១ខ្នង ។
លោក ឌុត ខុន បានឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះមានការរីកចម្រើនគ្រប់វិស័ ហើយតម្រូវការប្រើប្រាស់ចរន្តអគ្គិសនីក៏មានការកើនឡើងជាបន្តបន្ទាប់ ដែលវាបានក្លាយទៅជាគ្រោះថ្នាក់មួយបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយករណីគ្រោះថ្នាក់មួយនេះ បានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយវាក៏ក្លាយទៅជាបន្ទុកដ៏ធំរបស់រាជរដ្ឋាភិបាលផងដែរ ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សាន្ត

Tags: អគ្គិភ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.