Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

ដោយ Pothe Thun
27/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” បានធ្វើការចាក់បញ្ចាំងជាផ្លូវការ នៅសាលរោងកុនផ្សារទំនើប Heritage Walk ក្រុងសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លីនេះ ក្នុងគោលបំណងបង្ហាញ ពីអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលជាបរិបទសាកល និងនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ បទល្មើសទាំងអស់នេះ អាស្រ័យលើកត្តាសំខាន់ៗ ចំនួន ៣ គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និង ការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ច ដែលកើតឡើង ដោយផ្ទាល់នៅតាមសហគមន៍ដែលយើងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតឡើងនៅតាមប្រព័ន្ធអនឡាញផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង លើកឡើងថា ក្នុងយុគសម័យទំនើបនាពេលបច្ចុប្បន្ន ការយល់ដឹងរបស់បុគ្គលគ្រប់រូប ជាពិសសសយុវជន និង កុមារ ពីល្បិចអូសទាញ លួងលោម បោកញ្ឆោតរបស់ជនខិលខូច គឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់ធានាសុវត្ថិភាព និងការពារភាពសុខដុមរមនារបស់ពួកគេ។ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការផ្សព្វផ្សាយ អប់រំ គឺជាយុទ្ធសាស្រ្តគន្លឹះ ក្នុងនោះក៏ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា រួមមានមន្រ្តីរាជការ សង្គមស៊ីវិល សាធារណជនទូទៅ ក៏ដូចជាមជ្ឈដ្ឋានយុវជនខ្លួនឯង ផ្សព្វផ្សាយអប់រំបន្ត ឲ្យបានដល់ពួកគាត់ យល់ដឹងអំពីបញ្ហាដ៏អយុត្តិធម៌នេះផងដែរ។

ដូច្នេះ លោកជំទាវ បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្ថាប័ន លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងប្អូនៗ សូមចូលរួមក្នុងការចែករំលែក និងផ្សព្វផ្សាយ ខ្សែភាពយន្តអប់រំដ៏មានអត្ថន័យ ដែលផលិតដោយ គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស និង អង្គការមូលនិធិA21 នាពេលនេះ ឲ្យបានកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋគ្រប់ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសជនដែលងាយរងគ្រោះ ដើម្បីឲ្យពួកគាត់ទទួលបានការយល់ដឹងស្តីពី ការរៀបការដោយបង្ខំ និងការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ដែលជាកង្វល់មួយ ដែលត្រូវតែដោះស្រាយ ព្រោះវាអាចប៉ះពាល់ និងកើតឡើងចំពោះគ្រួសារ សាច់ញាតិ ឬមិត្តភក្តិរបស់អ្នកទាំងអស់គ្នា។

លោកជំទាវ ជូ ប៊ុនអេង ក៏បានថ្លែងអំណរគុណដល់ អង្គការមូលនិធិ A21កម្ពុជា សម្រាប់កិច្ចសហការ ក្នុងភាពជាដៃគូ ជាមួយលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នឹងរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលកន្លងមក និងសូមបន្តផ្សព្វផ្សាយយុទ្ធនាការនេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត នៅទូទាំងខេត្តសៀមរាប និងទូទាំងប្រទេស។

អត្ថបទ៖ ស៊ាន សុផាត
កែសម្រួល៖ សេង ផល្លី

Tags: ខ្សែភាពយន្តអប់រំខ្លីតើអ្នកអាចឃើញខ្ញុំទេ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.