Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ដោយ Pothe Thun
28/02/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំណត់ជាថ្ងៃកាន់ទុក្ខផ្លូវការ នៃការចូលទិវង្គតសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដោយតម្រូវឱ្យគ្រប់ស្ថាប័ន និងប្រជាជនទូទាំងប្រទេសបង្ហូតទង់ជាតិ និងទង់សាសនា ត្រឹមពាក់កណ្តាលដង។ ទន្ទឹមនោះ នៅរសៀលថ្ងៃម្សិលមិញនេះដែរ នៅតាមបណ្ដាវត្តចំនួន ២៦១វត្ត និងអាស្រម ចំនួន ១៨ ក្នុងខេត្តសៀមរាប ក៏បានរៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព ដែលបង្ហាញពីការសោកស្តាយ អាឡោះអាល័យចំពោះការបាត់បង់ធនធានមនុស្ស ដ៏សំខាន់របស់កម្ពុជា។

តាមការឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅល្ងាចម្សិលមិញនេះ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បញ្ជាក់ថា៖ ក្រោយពីទទួលបានសារាចរណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីប្រគេនដំណឹងរបស់គណៈសង្ឃនាយក មន្ទីរបានណែនាំដល់វត្តទាំង ២៦១វត្ត និងអាស្រមទាំង១៨ ក្នុងទូទាំងខេត្ត សូមនិមន្តអនុវត្ត វាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនាត្រឹមពាក់កណ្តាលដង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូ ហ៊ាក់ គឹមហ៊ត់ ព្រះចៅធីការវត្តអារញ្ញសាគរ មានសង្ឃដីកាថា នៅអារញ្ញសាគរ មានការចូលរួមព្រះសង្ឃ គណៈកម្មការវត្ត ដូនជីតាជី ប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ បានមកបូជាផ្កាភ្ញី ធូបទៀន នមស្សកាសមាទានសីល សូត្រមន្ត បង្សុកូល ដែលជាការសម្តែងនូវទុក្ខក្រៀមក្រំ អាឡោះអាល័យជាទីបំផុត។

សូមជម្រាបថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះនាម ទេព វង្ស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បិតាព្រះអង្គនាម ទេព ឈិត មាតានាម ប៉ិច អាត់ ។ ព្រះអង្គសាងព្រះផ្នួសលើកទី១នៅឆ្នាំរោង គ.ស.១៩៥២ នៅវត្តរាជបូណ៌ ខេត្តសៀមរាប។សាងព្រះផ្នួសលើកទី២ នៅថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោមក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៩ ដដែលបានឡើងនាទីជាព្រះវិន័យធរ ប្រធានសង្ឃ និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាមកើត វ៉ាយ។ព្រះវិន័យធរ ទេព វង្ស ទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗដែលជាអតីតព្រះថេរសម័យមុន ដែលបានផ្សឹកក្នុងសម័យខ្មែរក្រហម ហើយរស់រានជីវិតក្រោយរបបខ្មែរក្រហម និងបានចូលមកបួសបំពេញឧបសម្បទាជាផ្លូវការឡើងវិញក្នុងសំណាក់ព្រះវិន័យធរ ទេព វង្ស នៅវត្តឧណ្ណាលោម នាឆ្នាំ១៩៧៩។

អត្ថបទ និងរូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់

មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.