Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

ដោយ Pothe Thun
28/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការអប់រំឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថាន គឺចាំបាច់ត្រូវទទួលបានចាប់ពីកុមារភាព ដូច្នេះស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំណែនាំដល់កូនៗរបស់ពួកគេតាំងពីតូច រហូតដល់ធំដឹងក្ដី នេះខ្លឹមសារមួយផ្នែក ដែលលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើង សិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជ្រាបយេឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈនេះ។

សិក្ខាសាលានេះ រៀបចំឡើងដោយអង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើអាស៊ី(NTFP-EP Asia) ដោយបានអញ្ជើញសិក្ខាកាមប្រមាណ ៤០នាក់ មកខេត្តចំនួន ៥។ សិក្ខាសាលានេះដែរ បានផ្ដោតសំខាន់ទៅលើការបញ្ជ្រាបយេនឌ័រ ទៅក្នុងវិស័យនានា រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ ដើម្បីធានាថាស្ត្រី បុរស និងក្រុមមនុស្សក្នុងសង្គមទាំងអស់ ទទួលបានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បង្ហាញថា នៅឆ្នាំ២០២០ ក្រសួងបរិស្ថាន មានស្ត្រី ជាមន្ត្រីឧទ្យានុរក្សចំនួន ៤៤រូប ដែលពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា ហើយកំពុងប្រយុទ្ធប្រឆាំងទៅនឹងការទន្ទ្រានយកដី និងបរបាញ់សត្វព្រៃ ។ ជាមួយគ្នានេះ ក្នុងចំណោម សហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ ក៏មានស្ត្រីចំនួន ៣នាក់ បានក្លាយជាប្រធានសហគមន៍ ក្នុងនោះក៏មានស្ត្រីចំនួន ២៩៩នាក់ទៀត ជាសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ដែលពួកគេមានតួនាទីជាអ្នកគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក៏ដូចជាការ ការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិរបស់ពួកគេ។

លោកស្រី មីក ហ្គា ផាឌីឡា (Miks Guia Padilla) ប្រធានអង្គការ កម្មវិធីផ្លាស់ប្ដូរអនុផលព្រៃឈើអាស៊ី បង្ហាញថា សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណង ពន្យល់ពីតួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមការងារ និងសហគមន៍ និងបង្ហាញពីស្ថានភាពយេនឌ័រ ព្រមទាំងបញ្ហានានា ដែលកើតមានក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ជាដើម។ លោកស្រី បន្ថែមថា ការបណ្តុះបណ្តាលនេះ ក៏នឹងបង្ហាញឱ្យពួកគាត់ចេះដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យពួកគាត់ចេះសម្របសម្រួលជាមួយដៃគូ និងរបៀបកែលម្អយេនឌ័រនៅក្នុងសហគមន៍ព្រៃឈើរបស់ពួកគាត់ផងដែរ។

អត្ថបទ និងរូបភាព៖ បូ សាវី
កែសម្រួល៖ សេង ផល្លី

Tags: បរិស្ថានស្ត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់

មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.