Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់

ដោយ Pothe Thun
28/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា ជាប់បាក់ឌុប ក្នុងឆ្នាំសិក្សា២០២២-២០២៣ មានខេត្តសៀមរាប មានអត្រាសិស្សប្រឡងជាប់៨០.៨៩ភាគរយ នៃចំនួនសិស្សសរុបចំនួន ៦៤ ៦៩៤នាក់ ក្នុងនោះទទួលបាននិទ្ទេសA ១៨៨នាក់ នេះបើតាមរបាយការណ៍របស់លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំឆ្នាំ២០២២ -២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

របាយការណ៍ដដែលនេះ បញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប មានកន្លែងផ្ដល់សេវាអប់រំ រួមមាន មត្តេយសិក្សា រហូតដល់វិទ្យាល័យ រដ្ឋ និងឯកជន សរុប ១៤៧០សាលា កន្លែង និងមានសិស្សសរុប ៣០៨ ៣៧៧នាក់ (ស្រី១៥៥ ២៨៣នាក់)។ ក្នុងនោះ ការអប់រំនៅមធ្យមសិក្សា បានគ្រប់ដណ្ដប់គ្រប់ឃុំ សង្កាត់ ទូទាំងខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ លោក លី ប៊ុណ្ណា បង្ហាញថា ការអប់រំលើកុមារតូច ក៏ត្រូវបានយកចិត្តទុកដាក់តាមគ្រប់រូបភាព និងតាមកម្មវិធីផងដែរ។ រីឯការអប់រំក្រៅប្រព័ន្ធ ក៏បានផ្តល់ឱកាសរៀនសូត្រដល់កុមារ និងយុវជនក្រៅសាលា សិស្សបោះបង់ការសិក្សា អនក្ខរជនគ្រប់វ័យ ក៏នឹងជួយឲ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ ក្នុងការកែលម្អគុណភាពជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើង។

អញ្ជើញជាអធិបតី ក្នុងពិធីនោះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយបញ្ចកោណ ដោយវិស័យអប់រំស្ថិតនៅក្នុងបញ្ចកោណទី១ ដែលសំដៅដល់ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ការដោះស្រាយ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើគុណភាពសាលារដ្ឋ ចាប់ផ្តើមពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សា។ បន្ថែមលើនេះ ការអប់រំក្រៅប្រព័ន្ធ ក៏នៅតែជា ផ្នែកមួយ ត្រូវយកចិត្តទុកដាក់ផងដែរ ដែលជាការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍរបស់ប្រទេស។

ទន្ទឹមគ្នានេះដែល លោកស្រី ម៉ននី រង្សី ក៏បានជំរុញដល់គ្រប់គ្រឹះស្ថានអប់រំសិក្សា ត្រូវខិតខំធ្វើយ៉ាងជំរុញសកម្មភាពអប់រំកាយ និងកីឡា ក៏ដូចជាការខិតខំប្រែក្លាយសាលា ឲ្យក្លាយជាសាលាបរិស្ថានមេត្រី។ លោកស្រី បន្ថែមថា នៅតាមសាលារៀនមួយចំនួនមានសួនច្បារ សួនបន្លែ និងដើមឈើធំៗ ប៉ុន្តែក៏នៅមានសាលារៀនមួយចំនួនតូច ដែលទើបបង្កើតនៅមិនទាន់មាននៅឡើយ។ ដូច្នេះ សូមគណៈគ្រប់គ្រងសាលា រៀបចំជាបណ្តើរៗ ព្រោះថា ការដាំបន្លែ ការដាំដើមឈើក៏ជាការបណ្តុះគំនិតដល់កុមារតូចៗ និងសិស្សានុសិស្ស និងក្មេងៗជំនាន់ក្រោយ ឲ្យពួកគាត់ចេះចូលរួមស្រឡាញ់ធម្មជាតិ និងថែរក្សាបរិស្ថាន។

អត្ថបទ និងរូបភាព៖ ជា ស្រស់
កែសម្រួល៖ សេង ផល្លី

Tags: សិស្សនិទ្ទេសA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប

កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.