Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

ដោយ Pothe Thun
01/03/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តំណាងក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តសៀមរាប បានអបអរសាទរ ជាមួយនឹងក្បួនដង្ហែកិត្តិយសយ៉ាងអធិកអធម ដល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ ដែលក្នុងនោះ មណ្ឌលសុខភាពគោកចក ស្ថិតក្នុងសង្កាត់គោកចក ទទួលបានជ័យលាភីលេខ២ អនុវិទ្យាមិត្តភាពកម្ពុជា-ជប៉ុន ព្រះឥន្ទកោសា ស្ថិតក្នុងសង្កាត់ស្លក្រាម ទទួលបានជ័យលាភីលេខ២ សាលាបឋមសិក្សាវត្តបូព៌ ក្នុងសង្កាត់សាលាកំរើក ទទួលបានចំណាត់ថ្នាក់លេខ៣ និងសាលាបឋមសិក្សា ក្រវ៉ាន់ ក្នុងសង្កាត់នគរធំ ទទួលបានចំណាត់ថ្នាក់លេខ៦។

អញ្ជើញជាអធិបតីក្នុងពិធីដង្ហែក្បួននោះ លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បង្ហាញថា ការវាយតម្លៃ និង ការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ មានគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ សំដៅបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ លោកស្រីបន្តថា ដើម្បីបន្តជម្រុញការធ្វើកំណែទម្រង់វិស័យអប់រំ លើកកម្ពស់ការសិក្សារបស់សិស្ស និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអាទិភាព ដំណាក់កាលទី១ នៃ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការទូទាំងប្រទេស នូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស រួមមានស្តង់ដា ទី១.លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២.ការបង្រៀននិងរៀន ស្តង់ដាទី៣.ការចូលរួមរបស់សហគមន៍ ស្ដង់ដាទី៤.ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន ស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន ។

លោក ស្រីអភិបាលរងខេត្ត បានថ្លែងកោតសរសើរដល់អង្គភាពសាធារណៈរបស់ខេត្តទាំងអស់ ដែលខិតខំអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន និងបំពេញលក្ខក្ខណ្ឌ ដើម្បីចូលរួមវាយតម្លៃនៅថ្នាក់ជាតិទាំង ៦អង្គភាព នាពេលកន្លងទៅ។ បើទោះបីជា មិនមានអង្គភាពណាទទួលបានជ័យលាភីលេខ១ ក៏ពិតមែន ប៉ុន្តែវាក៏ជាមោទនភាពដ៏ធំធេង ដែលខេត្តសៀមរាបទទួលបាន ជ័យលាភីចំនួន៤ នៃអង្គភាពសរុបចំនួន ៦របស់ខេត្ត ដែលបានចូលរួមវាយតម្លៃនៅថ្នាក់ជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ការទទួលស្គាល់ជ័យលាភីរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ និង ប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ បានប្រារព្ធឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកដែរថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានដាក់ឲ្យអនុវត្តដោយអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ ប៉ុន្តែកម្មវិធីនេះត្រូវបានអាក់ខានទៅវិញ នៅអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

អត្ថបទ និងរូបភាព៖ យូ វង្ស និងជា ស្រស់
កែសម្រួល៖ សេង ផល្លី

Tags: ខេត្តសៀមរាបដង្ហែក្បួនអបអរសាទរជ័យលាភី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប

កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប

ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត

ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត

ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង

ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.