Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត

ដោយ Pothe Thun
04/03/2024
នៅក្នុង ព័ត៌មានកីឡា
ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល ២២ថ្ងៃ នាកីឡាដ្ឋានហនុមាន ក្រុងខេត្តសៀមរាប ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត។

បើតាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានកីឡាករចំនួន៨ក្រុមចូលរួម បែងចែកជា២ពូល មានដូចជា៖ក្រុមសៀមរាបយូណាយធីត, ក្រុមយុវជនដំបងធំ, ក្រុមយុវជនដំរី និងក្រុមយុវជន KGM Cambodia, ក្រុមយុវជនផ្លូវជីវិតយូណាយធីត, ក្រុមយុវជន SRBC FC, ក្រុមយុវជនដើម្បីសង្គម, ក្រុមយុវជនឬស្សីស។ ឆ្លងកាត់ការប្រកួតវិលជុំក្នុងពូល ៣លើកកន្លងមក ដែលធ្វើតាមរយៈរូបមន្តរបស់គណៈកម្មការ SIEM REAP YOUTH CUP ក្រុមកំពូលតារាងនៃពូលទាំងពីរ នឹងចាប់ដៃគ្នាប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ ជាលទ្ធផលម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត ខណៈក្រុមយុវជន SRBC FC ទទួលបានជើងឯករង។

ក្នុងឱកាសបិទបញ្ចប់ពញរឹត្តិការណ៍នេះដែរ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានបញ្ជាក់ថា គោលបំណងធំក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា U17 នេះឡើង គឺជម្រុញដល់យុវជនកម្ពុជាឲ្យមានជំនាញផ្នែកបាល់ទាត់នេះកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះទៅទៀតគឺជម្រុញការលេងបាល់នេះឲ្យកាន់តែខ្លាំង និងមានការប្រកួតប្រជែងគ្នាជាងមុនៗទៅទៀត។ ឆ្លងកាត់ការប្រកួតទាំងនេះ វានឹងធ្វើឲ្យយុវជនកាន់តែមានទំនាក់ទំនងល្អទៅវិញទៅមកបន្ថែមទៀត ជាពិសេសរវាងខេត្ត និងខេត្តក្នុងតំបន់ប្រទេសជិតខាងផងដែរ។ ម៉្យាងទៀតកីឡាបានធ្វើឲ្យយុវជនយើងបានចាកចេញឆ្ងាយពីគ្រឿងញៀន និងធ្វើឲ្យមានកាយសម្បទាសុខភាពមាំមួនទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

01/09/2025
ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

05/11/2024

លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវនាំគ្នាលេងកីឡាព្រោះការលេងកីឡានាំឲ្យមនុស្សជាតិជួបជុំគ្នា ជាពិសេសកីឡាជួយពង្រឹងនូវសាមគ្គីភាពក្នុងសង្គមមនុស្សជាតិ។ កីឡាគ្រប់ប្រភេទ គឺជាការប្រកួតប្រជែងដ៏ស្វិតស្វាញដើម្បីជ័យជម្នះ ប៉ុន្តែគ្រូកីឡាទាំងអស់ កីឡាករកីឡាការិនី ជាទូតដែលនាំឲ្យគ្រប់គ្នាបានស្គាល់គ្នា បានជួបគ្នា បានស្រឡាញ់គ្នា។ កីឡា គឺទីកន្លែងដែលធ្វើឲ្យយើងបានជួបគ្នាលើពិភពលោក ហើយក៏ជាទីសុខសន្តិភាពដែរ។ កីឡានាំមកសន្តិភាព យើងមានសុខសន្តិភាពបានយើងលេងកីឡាបាន៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: U17 SIEM REAP YOUTH CUP
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង

ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.