Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប

ដោយ Pothe Thun
04/03/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប។ ព្រឹត្តិការណ៍ដ៏ធំនេះ ក្រសួងទេសចរណ៍រំពឹងថា នឹងមានអ្នកទេសចរចូលរួមទស្សនា និងកម្សាន្តសប្បាយប្រមាណ ១លាននាក់។

លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់កម្មវិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី៤ ខែមីនានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បញ្ជាក់ថា បុណ្យទន្លេ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ជាពិសេសវាបានទាក់ទាញ អ្នកទេសចរ បានស្គាល់ពីជីវភាពនៅតាមតំបន់នៃដងទន្លេ និងបឹងទន្លេសាប ព្រមទាំងផ្ដល់ចំណូលដោយផ្ទាល់ និងប្រយោលដល់អ្នកនៅក្នុងមូលដ្ឋាន។ លោកបន្តថា ព្រឹត្តិការណ៍ដ៏មានអត្តន័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ស្របគ្នាយុទ្ធនាការ ទស្សនាសៀមរាប ២០២៤ របស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញយ៉ាងសស្រាក់សស្រាំ។

លោក នាយករដ្ឋបាល ក៏បានបញ្ជាក់ផងដែរថា ការទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប ទាមទារឱ្យមានការចូលរួមប្រកបដោយឆន្ទៈពីគ្រប់ភាគីទាំងរាជរដ្ឋាភិបាល ទាំងឯកជន និងប្រជាពលរដ្ឋផ្ទាល់។ លោក បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្ម ជាដើម ព្រោះខេត្តសៀមរាប ជាប្រភពចំណូលទេសចរណ៍ដ៏ធំរបស់កម្ពុជា និងជាតំបន់ទេចរណ៍ដ៏ធ្លេចធ្លោមួយក្នុងពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា ពិធីបុណ្យទន្លេ រៀបចំឡើងក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍នៅតាមខេត្តជាប់ដងទន្លេ ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិតាមដងទន្លេ ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្ត។ ពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤នេះ ប្រារព្ធឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។

អត្ថបទ និងរូបភាព៖ បូ សាវី និង ស៊ាន សុផាត
កែសម្រួល៖ សេង ផល្លី

Tags: បុណ្យទន្លេ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីកក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប

កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីកក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងក្រុងសៀមរាប

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងក្រុងសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)”

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ "មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)"

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.