Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)”

ដោយ Pothe Thun
05/03/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)”
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សម្រាប់ខេត្តសៀមរាប ក្រោមគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)” ដោយមានការចូលរួមពីលោក លោកស្រីតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វិស័យឯកជន ប្រមាណ ១០០រូប នៅសណ្ឋាគារ ម៉េម័រ ខេត្តសៀមរាប។

តាមរយៈសិក្ខាសាលានេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកជំនាញទេសចរណ៍បានកាន់តែច្រើនបន្ថែមទៀត ជាពិសេសដល់ខេត្តគោលដៅរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ធំ និងកំពង់ចាម ដោយក្នុងនោះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មានតួនាទីជាអ្នកផ្តួចផ្តើម (Mobilizer) ដោយភ្ជាប់ទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ និងគាំទ្រកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងគ្រូបង្គោលសម្រាប់សំណើគម្រោងដែលទទួលបានជោគជ័យ។ កម្មវិធីនេះក៏បានបង្ហាញពីស្មារតីរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ស្របតាមគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ការបណ្តុះបណ្តាលស្តង់ដាសមត្ថភាពអាស៊ាន និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងការរៀបចំការបណ្តុះបណ្តាលខាងក្នុង (In-House Training) របស់ប្រតិបត្តិករទេសចរណ៍ផងដែរ។

កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងអាចចូលរួមស្តារឡើងវិញនូវសម្បទាវិជ្ជាជីវៈទេសចរណ៍ និងការកសាងមូលធនមនុស្ស ដោយផ្តោតលើគោលបំណងសំខាន់ចំនួន ៣រួមមាន៖
១-លើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងទម្រង់អភិវឌ្ឍន៍ជំនាញដល់សិក្ខាកាមមុនចូលបម្រើការងារ (Pre-employment Training) ការអភិវឌ្ឍជំនាញដល់និយោជិតរបស់រោងចក្រ-សហគ្រាស (Upskilling Training) ការអភិវឌ្ឍជំនាញដល់និយោជិតដែលប្ដូរជំនាញថ្មី (Reskilling Training) ទម្រង់បណ្តុះបណ្តាលថ្មីដូចជាកម្មវិធីហ្វឹកហាត់កូនជាង (Apprenticeship) ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (Work Based Learning) និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។
២-លើកកម្ពស់ការអនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ជាមួយសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដែលស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តថ្មីៗក្នុងវិស័យទេសចរណ៍ក្រោម ការសម្របសម្រួលដោយ គ.គ.ហ.។
៣-ពង្រឹងសមត្ថភាពគ្រូបង្គោលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនធនធានមនុស្សដែលអាចធានាដល់និរន្តរភាព និងចីរភាព នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖ បូ សាវី

Tags: បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប នឹងធ្វើការពិន័យអន្តរការណ៍ចំពោះប្រតិបត្តិករផ្តល់សេវាកម្មបូម ដឹកជញ្ជូន និងបោះចោលសំណល់ភក់បង្គន់ណាដែលពុំមានលិខិតអនុញ្ញាត

អាជ្ញាធរខេត្តសៀមរាប នឹងធ្វើការពិន័យអន្តរការណ៍ចំពោះប្រតិបត្តិករផ្តល់សេវាកម្មបូម ដឹកជញ្ជូន និងបោះចោលសំណល់ភក់បង្គន់ណាដែលពុំមានលិខិតអនុញ្ញាត

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ប្រារព្ភទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ប្រារព្ភទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.