Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ប្រារព្ភទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´

ដោយ Pothe Thun
06/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ប្រារព្ភទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប សហការជាមួយ អង្គការសង្គមស៊ីវិល ប្រារព្ភទិវាសិទ្ធនារីអន្ដរជាតិ ៨មីនា លើកទី១១៣ ក្រោមប្រធានបទ ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´ ដោយមានអ្នកចូលរួមជាច្រើននាក់ នៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្ដ។

លោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឍមណ្ឌលធនធានស្ដ្រី មានប្រសាសន៍ថា ក្នុងនាមអង្គការសង្គមស៊ីវិល មានចក្ខុវិស័យចង់ឃើញស្ត្រីនិងកុមារីកម្ពុជា មានសមត្ថភាពលើកកម្ពស់សុខុមាលភាពសង្គម និងសមភាពយេនឌ័រនៅកម្ពុជា ព្រមទាំងមានបេសសកម្មបង្កើតការងារជាមួយស្ត្រី និងគាំទ្រដល់ស្ត្រី និងកុមារីកម្ពុជាឱ្យធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹងអំពីជីវិតរបស់ពួកគេ។ ការងារចូលរួមរបស់ស្ត្រីនេះក៏ត្រូវការគាំទ្រគ្រប់ភាគីពាក់ព័ន្ធទាំងក្នុងគ្រួសារ ស្ថាប័ន អង្គភាព និងក្នុងសហគមន៍ ដើម្បីបង្កើនបរិយាកាសមួយសុវត្ថិភាពមួយជូនដល់ស្ត្រី ក្មេងស្រី និងកុមារ ព្រមទាំងបានឆ្លុះបញ្ចាំងពីគុណតម្លៃនៃសាមគ្គីភាព និងភាពវ័យឆ្លាតរបស់មនុស្សគ្រប់រូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ នៅក្នុងឆ្នាំ២០២៤ ក្រោមប្រធានបទ ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´ គោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សា សុខសន្តិភាព ក៍ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឃលើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជាទាំងស្រ្តី និងបុរស នឹងចូលរួមដោយស្មើរភាព និងស្មើរសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តកូវីដ-១៩ ក៍ដូចជាការកសាងភាពធនរឹងម៉ាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងត្រូវរួមគ្នាលើកកំពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ។

លោកជំទាវបន្ដថា ក្នុងបរិយាការណ៍នេះ ការយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងអនុវត្តនូវសិទ្ធិ ចូលរួមដោយស្មើភាព ជាធនធានដ៍មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព ខណៈដែលអំពើហិង្សាលើស្រ្តី ជាទម្រង់ដ៍អាក្រក់មួយនៃការរំលោភបំពានសិទ្ធីស្រ្តី ដោយបានបង្ករគ្រោះថ្នាក់ភ្លាមៗដល់អាយុជីវិតរបស់ស្រ្តីរងគ្រោះ ក៍ដូចជាផលប៉ះពាល់អវិជ្ជមានយូរអង្វែងផ្នែករាងកាយ ប្រាជ្ញាស្មារតី សុខភាពផ្លូវចិត្ត ផ្លូវភេទ និងសុខភាពបន្តរពូជរបស់ស្រ្តីរងគ្រោះ និងកូនៗរបស់ពួកគេផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បរិវត្ដកម្មឌីជីថលស្ត្រី និងកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបបើកសិក្ខាសាលាស្តីពីការចែករំលែកនៃការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម

រដ្ឋបាលខេត្តសៀមរាបបើកសិក្ខាសាលាស្តីពីការចែករំលែកនៃការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ខ្លួន ដើម្បីបន្តលើកយកនូវបញ្ហាមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ខ្លួន ដើម្បីបន្តលើកយកនូវបញ្ហាមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយ

មន្ត្រីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានចុះពិនិត្យលើការគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ត្រីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានចុះពិនិត្យលើការគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.