Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋបាលខេត្តសៀមរាបបើកសិក្ខាសាលាស្តីពីការចែករំលែកនៃការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម

ដោយ Pothe Thun
07/03/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបបើកសិក្ខាសាលាស្តីពីការចែករំលែកនៃការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បើកសិក្ខាសាលាស្តីពីការ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានសិក្ខាមចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុង និង អង្គការ-សមាគមក្នុងខេត្ត ។

លោក អ៊ុល គិមស៊ា ប្រធានក្រុមសិក្សាស្រាវជ្រាវក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បានឲ្យដឹងថា ជំងឺទឹកនោមផ្អែម ជាប្រភេទជំងឺមួយដែលលាក់មុខ និងពេញនិយម ហើយពេលបច្ចុប្បន្ន ប្រជាជនជាច្រើន បានកើតជំងឺនេះ ដោយសារការបរិភោគចំណីអាហារ ទឹកមិនស្អាត ស្រាបៀ ភេសជ្ជៈ បន្លែ និងផ្លែឈើដែលគ្មានអនាម័យ ជាពិសេស ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ដែលបានកើតឡើងលើសរីរាង្គលើរាងកាយយើង មិនថាធំ ឬ តូច សុទ្ធតែធ្វើឱ្យរាងកាយរបស់យើងដំណើរការមិនប្រក្រតី ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម គឺជាឃាតករលាក់មុខ ដែលបាននឹងកំពុង សម្លាប់មនុស្សបន្តិចម្តងៗ ដោយពុំដឹងខ្លួន ក្នុងនោះ ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន ដែលអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា ក្រលៀន ជើង ប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធសសៃប្រសាទ និងចរន្តឈាម ហេតុនេះបើសិនជាយើងទុកវា មិនព្យាបាលទេនោះ បញ្ហាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងិតភែ្នក ឬក៏អាចនឹងនាំឱ្យមាន ការដាច់សរសៃឈាម ក្នុងខួរក្បាលទៀតផង ហើយ ជំងឺទឹកនោមផែ្អម កំពុងតែកើនឡើងជាលំដាប់ផងដែរ។

លោកបន្តថា ដោយពិនិត្យឃើញថា ហានិភ័យដែលកើ មានឡើងគួរឱ្យមានការព្រួយបារម្ភ អំពីសុខភាពរបស់មនុស្ស ហើយបញ្ហាទាំងនេះក៏បានគំរាមកំហែងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារផងដែរនោះ ទើបរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ពិសេសបានឈ្វេងយល់ និងមានឱកាសបានជួបពិភាក្សា និងផ្តល់យោបល់លើការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម ។

ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត បានក្រើនរំឭកដល់អង្គសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំណុចសំខាន់ៗ និងងាយៗ សម្រាប់ការអនុវត្តន៍ ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា៖ កុំពិសាប្រៃពេក ផ្អែមពេក កុំពិសាខ្លាញ់ពេក និងធ្វើលំហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ដែលនេះគឺជាមធ្យោបាយដ៏ល្អ សម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ជំងឺតម្រងនោមជំងឺ​ទឹកនោមផ្អែម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ខ្លួន ដើម្បីបន្តលើកយកនូវបញ្ហាមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ខ្លួន ដើម្បីបន្តលើកយកនូវបញ្ហាមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយ

មន្ត្រីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានចុះពិនិត្យលើការគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ត្រីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានចុះពិនិត្យលើការគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ចូលគោរពវិញ្ញាណក្ខ័ន្តសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ចូលគោរពវិញ្ញាណក្ខ័ន្តសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.