Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ខ្លួន ដើម្បីបន្តលើកយកនូវបញ្ហាមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយ

ដោយ Pothe Thun
07/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ខ្លួន ដើម្បីបន្តលើកយកនូវបញ្ហាមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ ដើម្បីលើកយកបញ្ហាមួយចំនួនមកពិនិត្យ ពិភាក្សា និងដោះស្រាយ ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកសមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះបានលើយកនូវបញ្ហាពាក់ព័ន្ធមួយចំនួនរបស់រដ្ឋបាលខេត្ត រួមមាន៖ ការរៀបចំសណ្ដាប់ធ្នាប់នានានៅក្នុងក្រុង, ការកែលម្អ និងប្រមូលសំរាមក្នុងស្ទឹងសៀមរាបត្រៀមព្រឹត្តិការណ៍បុណញយទន្លេ, ការស្នើស្ដារដីនៅបារាយណ៍ទឹកថ្លា, ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋពីតំបន់អង្គរ ទៅតំបន់រុនតាឯក និងពាក់ស្នែង និងបញ្ហាមួយចំនួនទៀត។ បន្ទាប់ពីអ្នកពាក់ពន្ធ័បានធ្វើការបំភ្លឺរួចមក សមាជិកអង្គប្រជុំ បានអនុម័តទៅលើពង្រាងរបាយការណ៍ប្រចាំខែកុម្ភៈ របស់រដ្ឋបាលខេត្ត ព្រមទាំងបានអនុម័តទៅលើខ្លឹមសារកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារប្រចាំខែកុម្ភៈ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការអង្គភាពចំណុះសាលាខេត្ត ដែលជាសេនាធិការជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថានតាមក្រុងស្រុក និងអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យទទួលបានជោគជ័យ សំខាន់លើការពន្លឿន ក្នុងការចុះបញ្ជីដីធ្លីឲ្យបានរួចរាល់នៅឆ្នាំ២០២៥។ អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តាក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើកការងារសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ ក្នុងឱកាសពិធីបុណ្យទន្លេដែលរៀបចំឡើងនាពេលខាងមុខឲ្យបានល្អ។

ថ្លែងបិទអង្គប្រជុំ ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋបាលខេត្តបានខិតខំក្នុងការបំពេញភារកិច្ចលើគ្រប់វិស័យ សំខាន់លើការបម្រើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍មូលដ្ឋានបានល្អប្រសើរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានសង្កត់ធ្ងន់ផងដែរ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពេលរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខ ដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ខេត្តសៀមរាបយើង ហើយក៏ជាចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តទេសចរណ៍មួយនេះកាន់តែច្រើនឡើង តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា ហើយនេះជាលើកទី១ សម្រាប់ខេត្តសៀមរាប ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានចុះពិនិត្យលើការគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ត្រីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានចុះពិនិត្យលើការគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ចូលគោរពវិញ្ញាណក្ខ័ន្តសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ចូលគោរពវិញ្ញាណក្ខ័ន្តសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.