Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ចូលគោរពវិញ្ញាណក្ខ័ន្តសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤

ដោយ Pothe Thun
07/03/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ចូលគោរពវិញ្ញាណក្ខ័ន្តសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ត និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានតំកល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្តសៀមរាប រួមនឹងប្រតិភូគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានម្ដែងការសោកស្តាយចំពោះការបាត់បង់នូវថ្នាក់ដឹកនាំមួយដ៏ឆ្នើមមួយរូប ពោរពេញទៅដោយ មនសិការស្នេហាជាតិ ក្នុងការដឹកនាំបំពេញកាតព្វកិច្ចការពារ កសាងជាតិមាតុភូមិក្នុងមួយជីវិត ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងការលះបង់ធំធេង ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមជាថ្នាក់ដឹកនាំមួយដ៏ឆ្នើមក្នុងការបញ្ជាដឹកនាំ ក្នុងការបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ក្នុងរយៈពេល៤៥ឆ្នាំមកនេះ ក្នុងការបម្រើជាតិមាតុភូមិ និងការពារបូរណភាពទឹកដី និងនាំមកនូវសេចក្តីសុខសន្តិភាព សុវត្ថិភាពជូនប្រជាជាតិកម្ពុជាទាំងមូល។

ក្នុងនោះដែរគណៈប្រតិភូក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តសព សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​គោរព​វិញ្ញាណក្ខន្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប

អាជ្ញាធរខេត្តថាសមាគម អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍខេត្តសៀមរាប

អាជ្ញាធរខេត្តថាសមាគម អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍខេត្តសៀមរាប

ក្បាលដីជាង ៣.០០០ក្បាលដីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

ក្បាលដីជាង ៣.០០០ក្បាលដីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.