Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប

ដោយ Pothe Thun
11/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន សហការជាមួយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី ថវិកាសមិទ្ធកម្ម រយៈពេល២ថ្ងៃ នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប គោលបំណងបង្កើននូវចំណេះដឹងថ្មីៗជូនដល់មន្ត្រីទទួលបន្ទុកថវិកាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ នឹងការរៀបចំរចនាសម័ន្ធកម្មវិធី ការកំណត់សូចនាករ ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកា ឱ្យចំកម្មវិធី និងគោលដៅអទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។

ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន មានប្រសាសន៍ថា ថវិកាសមិទ្ធកម្មមិនមែនមានភាពខុសគ្នា ខ្លាំងជាមួយនឹងថវិកាកម្មវិធីដែលក្រសួងកំពុងអនុវត្តនាពេលបច្ចុប្បន្ននោះទេ ថវិកាសមិទ្ធកម្មគឺជាការរៀបចំកញ្ចប់ថវិកា មានការផ្សារភ្ជាប់ជាមួយនឹងព័ត៌មាន សមិទ្ធកម្មដែលគ្រោងនឹងសម្រេច ឬសម្រេចបាននាគ្រាកន្លងមក។ ថវិកាសមិទ្ធកម្មអាចផ្ដល់ភាពបត់បែនក្នុងការ បង្កើតរចនាសម័ន្ធកម្មវិធីដោយផ្អែក ឬមិនផ្អែកទាំងស្រុងទៅលើរចនាសម័ន្ទរដ្ឋបាល ប៉ុន្តែតម្រូវឱ្យមានការ វាស់វែងប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃកម្មវិធីតាមរយៈសូចនាករសមិទ្ធកម្មដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយឱ្យបានច្បាស់លាស់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ គឺជាវេទិកាដ៏ពិសេសសម្រាប់គ្រប់មន្ត្រីទទួលបន្ទុកថវិកាទាំងអស់របស់អង្គភាពចំណុះឱ្យក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់សមត្ថភាពបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការដ៏សំខាន់ ដែលជួយទ្រទ្រង់ដល់ដំណើរការ កំណែទម្រង់ស្ថាប័នទាំងមូលប្រកបដោយប្រសិទ្ធិភាព ការពង្រឹងគុណភាពអភិបាលកិច្ចល្អ និង ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជដ្ឋាភិបាលអាចលើកកម្ពស់ ជីវភាព និងបម្រើសេវាសាធារណៈជូនប្រជាជនបានកាន់តែប្រសើរឡើង។ ការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាជាជំហ៊ានៗ ឆ្ពោះទៅកាន់ប្រព័ន្ធថវិកាផ្តោតលើលទ្ធផល ឬ សមិទ្ធកម្មនឹងវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្ដម នេត្រ ភក្ត្រា បញ្ជាក់ថា ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា ដោយមានការផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្មដែលក្រសួងបានស្នើឡើង ឬបានសម្រេចកន្លងមក។ ក្នុងន័យនេះ សូមឱ្យការរៀបចំថវិកាសមិទ្ធកម្មរបស់យើងត្រូវបង្កើនការយកចិត្តទុកដាក់ផ្តោតលើអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានចរិកផ្សារភ្ជាប់ជាមួយគោលនយោបាយជាតិ និងថវិកាសមិទ្ធកម្មរយៈខ្លី និងមធ្យមរបស់ក្រសួង ត្រូវបន្ស៊ីគ្នាជាមួយគោលនយោបាយរបស់ក្រសួង ហើយក្រសួងព័ត៌មាន នឹងបន្តរៀបចំផែនការយុទ្ធសាស្ត្រ របស់ខ្លួនដើម្បីតម្រង់ទិសដៅការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញថា បច្ចុប្បន្នវិស័យព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការវិភាគ ការវាយតម្លៃ ការឆ្លើយតបដើម្បីបំភ្លឺមតិសាធារណៈ។ ដូច្នេះសូមកុំមើលកុំមើលស្ថាប័នព័ត៌មាន ត្រឹមតែជាស្ថាប័នប្រមូលម្តុំ និងចែកចាយព័ត៌មាន។ វិស័យព័ត៌មានគឺជាអំណាចទី៤ ដូច្នេះនៅក្នុងអណត្តិទី៧នេះ ក្រសួងបានចាប់ផ្តើមធ្វើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានឡើងវិញ ដោយបន្ស៊ីទៅនឹងអ្វីដែលជាការវិវត្តន៍របស់សង្គមបច្ចុប្បន្ន។ ក្នុងនោះក៏មានការបំពាក់មុខងារថ្មីរបស់ក្រសួង ជាមួយនឹងតម្រូវការធនធានមនុស្ស សម្រាប់បំពេញប្រអប់ការងាររបស់ក្រសួងឲ្យសក្តិសមជាអំណាចទី៤របស់រដ្ឋ។ ដូចនេះសូមអ្នកទាំងអស់គ្នាកុំមើលឃើញក្រសួងព័ត៌មាន ត្រឹមតែជាក្រសួងប្រមូលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទៅវិញ។ ក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវមើលតួនាទីរបស់ក្រសួងព័ត៌មាននេះ គឺជាស្ថាប័នមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងសាធារណៈមតិ និងគ្រប់គ្រងព័ត៌មាន៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងព័ត៌មានថវិកាសមិទ្ធកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តថាសមាគម អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍខេត្តសៀមរាប

អាជ្ញាធរខេត្តថាសមាគម អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍខេត្តសៀមរាប

ក្បាលដីជាង ៣.០០០ក្បាលដីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

ក្បាលដីជាង ៣.០០០ក្បាលដីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.