Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

ដោយ Pothe Thun
13/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណញយទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដឹកនាំដោយលោក លី សារី និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ពាន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះ លោក មករា ពិសិដ្ឋ នាយកទីចាត់ការទំនាក់ទំនងអន្តរជាតិ ខេត្តសៀមរាប បានធ្វើរបាយការណ៍ពីការរៀបចំពិធី និងដំណើរការនៃការប្រព្រឹត្តិទៅនៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ដោយមានកម្មវិធីជាច្រើន ហើយការងារមួយចំនួនក្រុមការងារក៏បានត្រៀមខ្លួនរួចជាស្រេច ហើយការងារមួយចំនួនទៀត ក្រុមការងារក៏កំពុងបន្តពន្លឿន ធ្វើយ៉ាងណាឲ្យកម្មវិធីប្រព្រឹត្តិទៅតាមការគ្រោងទុក។ ក្នុងនោះដែរក៏សូមឲ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ តាមដានដោយយកចិត្តទុកដាក់ ដើម្បីឲ្យពិធីនេះប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។ ជាមួយគ្នានោះ មន្ទីរព័ត៌មានខេត្តក៏បានធ្វើរបាយការណ៍ ពីការរៀបចំត្រៀមនៅក្នុងពិធីដ៏ធំនេះ ដោយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្សព្វផ្សាយ និងតាមដានព័ត៌មាន និងកម្មវិធីនានានៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក លី សារី បានជំរុញដល់ក្រុមការងារត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានថ្នាក់ដឹកនាំជាតិ អន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនៅខេត្តទេសចរណ៍ប្រវត្តសាស្រ្តយើងនេះ ដែលជាព្រឹត្តិការណ៍ថ្មី ហើយវាក៏ជាឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាក្នុងខេត្តសៀមរាបទៀងផង។ ជាមួយគ្នានោះ ពិធីបុណ្យទន្លេនៅខេត្ដសៀមរាប ជាលើកទីមួយ រយៈពេលបីថ្ងៃ មានរៀបចំកម្មវិធីជាច្រើន ហើយយើងជឿជាក់ថា នឹងមានអ្នកទេសចរមកចូលរួមកំសាន្តច្រើន ជួយជំរុញដល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ក៏ដូចប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តទៀតផង។

ក្នុងនោះដែរ លោក ង៉ូវ សេងកាក់ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការងារដែលក្រុមការងារយើងមានបទពិសោធន៍ពីបណ្តាកម្មវិធីមួយចំនួន ដែលបានកើតឡើងកន្លងមក ធ្វើយ៉ាងណាកុំឲ្យមានការធ្វេសប្រហែស ធ្វើយ៉ាងណាចូលរួមអនុវត្តការងារឲ្យព្រឹត្តិការណ៍នេះដំណើរការបានទៅតាមការព្រោងទុក។ ក្នុងនោះដែរ សម្រាប់មន្ទីរព័ត៌មានខេត្ត ត្រូវសហការផ្សព្វផ្សាយទាំងមុន និងពេលដំណើរការព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយទៅដល់សាធារណៈជនទូទៅ ហើយក៏ជាការផ្សព្វផ្សាយឲ្យទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ខ្មែរយើង ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីដ្ឋានធម្មជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលជាទីក្រុងគោលដៅភ្ញៀវទេសចរ នៅលើពិភពលោកផងដែរ។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាពដោយមានការអភិវឌ្ឍ’’ ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចទៀតផង៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យទន្លេ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំនៅកម្ពុជា

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំនៅកម្ពុជា

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.