Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំនៅកម្ពុជា

ដោយ Pothe Thun
14/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំនៅកម្ពុជា
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត បានទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោក ពិន ប្រាកដ បានជំរាបជូនអនុព័ន្ធយោធាបរទេសទាំង ១៤ប្រទេស អំពីស្ថានភាពភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍ ដោយខេត្តសៀមរាប មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម និងទេសចរណ៍ វប្បធម៌ធម្មជាតិ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសម្បត្តិមនុស្សជាតិ។ ម៉្យាងទៀត ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសន្តិសុខ សុវត្ថិភាព ភ្ញៀវទេសចរណ៍ និងសន្តិសុខមូលដ្ឋាន។

លោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ បានបញ្ជាក់ថា គោលបំណងរបស់គណៈប្រតិភូទាំង ១៤ប្រទេស ដែលបានមកកាន់ខេត្តសៀមរាប នាពេលនេះ គឺផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងលើកពីចម្ងាយផ្លូវពីក្រុងសៀមរាប ទៅអាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។ ក្នុងនោះដែលសមាជិកនៃក្រុមគណៈប្រតិភូ ក៏បានលើកឡើងអំពីការងារសន្តិសុខ សុវត្ថិភាពក្នុងវិស័យទេសចរណ៍ និងពីចម្ងាយឆ្ងាយនៃព្រលានយន្តហោះថ្មី និងពីវិធានការក្នុងការបម្រើការដឹកជញ្ជូនភ្ញៀវយ៉ាងណាដែរនៅពេលចំពោះមុខនេះ។ ក្នុងនោះដែរក្រុមប្រតិភូក៏បានគូសបញ្ជាក់ថា ការងារសន្តិសុខ គឺមានសារៈសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ តែក្នុងពេលកន្លងមកថ្មីៗនេះ តាមព័ត៌មានបណ្តាញសង្គមលើកពីករណីផ្ទុះរថយន្តនៅក្នុងតំបន់អង្គរ ហើយតាមពាក្យអាចាមរាមមួយចំនួន ដែលជាពាក្យមិនល្អមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាកម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការឆ្លើយតប លោក ពិន ប្រាកដ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគណៈប្រតិភូជាន់ខ្ពស់។ ខេត្តសៀមរាប ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត និងជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយមានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និងដោយមានកិច្ចការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អ្វីកើតឡើង។ ម៉្យាងទៀតក្នុងពេលមានកិច្ចប្រជុំថ្នាក់កំពូលធំៗ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការរឹតបណ្តឹងលើការងារសន្តិសុខ សុវត្ថិភាព យ៉ាងតឹងរឹង និងមានកិច្ចសហប្រតិបត្តិការបានល្អជាមួយបណ្តាប្រទេសជិតខាង សំខាន់ប្រទេសថៃដែលជាភូមិផងរបងជាមួយគ្នា។ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានធ្វើការចែករំលែងនូវបទពិសោធន៍ ក្នុងកិច្ចដឹកនាំអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើកគ្រប់វិស័យ។ លោកក៏បានបញ្ជាក់ផងដែរ អំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងគម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែលបានកំពុងធ្វើការសិក្សាផ្លូវចាប់ពីអាកាសយានដ្ឋានថ្មីចូលមកក្រុងសៀមរាបដើមី្បសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អនុព័ន្ធយោធាបរទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

ព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិ Raid Amazons បានចាប់ដំណើរការជាផ្លូវការ ខណៈពិធីបុណ្យទន្លេលើកទី៨ នឹងរៀបចំពិធីប្រុងពាលើបើកនៅរសៀលនេះ

ព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិ Raid Amazons បានចាប់ដំណើរការជាផ្លូវការ ខណៈពិធីបុណ្យទន្លេលើកទី៨ នឹងរៀបចំពិធីប្រុងពាលើបើកនៅរសៀលនេះ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវដល់យុវជនចូលរួមផ្សព្វផ្សាយពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប ឱ្យបានទូលំទូលាយ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវដល់យុវជនចូលរួមផ្សព្វផ្សាយពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប ឱ្យបានទូលំទូលាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.