Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិ Raid Amazons បានចាប់ដំណើរការជាផ្លូវការ ខណៈពិធីបុណ្យទន្លេលើកទី៨ នឹងរៀបចំពិធីប្រុងពាលើបើកនៅរសៀលនេះ

ដោយ Pothe Thun
15/03/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិ Raid Amazons បានចាប់ដំណើរការជាផ្លូវការ ខណៈពិធីបុណ្យទន្លេលើកទី៨ នឹងរៀបចំពិធីប្រុងពាលើបើកនៅរសៀលនេះ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកព្រលឹមម៉ោងប្រមាណ៦ ថ្ងៃទី១៥ ខែមីនានេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍ Raid Amazons ដ៏មានប្រជាប្រិយភាពនៃតំបន់អឺរ៉ុប បានធ្វើការប្រកួតជាផ្លូវការហើយ ដែលមានអត្តពលិកជាស្ត្រីប្រមាណជិត ៣០០នាក់ និង បានចាប់ផ្ដើមការប្រកួតនៅចំណុចក្លោងទ្វារខាងលិច នៃប្រាសាទតាព្រហ្ម តំបន់រមណីយដ្ឋានអង្គរ។

ក្នុងពិធីស្វាគមន៍ក្រុមអត្តពលិកជាស្ត្រី ក្នុងក្រុងសៀមរាប កាលពីល្ងាចម្សិលមិញនេះ លោក យុន លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា ការប្រកួតកីឡា ដែលរៀបចំដោយក្រុមហ៊ុន ZBO នេះ បានបង្ហាញពីការលើកកម្ពស់ និង គាំទ្រស្ត្រី ក្នុងការចូលរួមនូវគ្រប់សកម្មភាព និងមានសមត្ថភាពសិទ្ធស្មើគ្នាដូចនឹងបុរសផងដែរ។ បន្ថែមលើនេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏អស្ចារ្យនេះ ក៏បានចូលរួមលើកស្ទួយ និងផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈសកម្មភាពប្រកួតប្រជែងដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តនៅតាមប្រាសាទ ព្រមជាមួយសកម្មភាពសប្បុរសធម៌នានាជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ស្របពេលនៃការប្រកួតកីឡាទេសចរណ៍ ដែលមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១៥-២០ ខែមីនា ក្នុងខេត្តសៀមរាប n អត្តពលិក និងក្រុមការងារ Raid Amazons ក៏នឹងបានស្វែងយល់កាន់តែស៊ីជម្រៅ ពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈការចូលរួមពិធីបុណ្យទន្លេលើកទី៨ ដែលជាពិធីបុណ្យដ៏ធំកម្រិតជាតិ នៅតាមបណ្ដោយស្ទឹង ក្នុងក្រុងសៀមរាប ដែលនឹងចាប់ផ្ដើមនៅល្ងាចថ្ងៃទី១៥-១៧ ខែមីនានេះផងដែរ។

គួរជម្រាបថា នៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារវិស័យទេសចរណ៍ក្នុងប្រទេស ជាពិសេសខេត្តសៀមរាប ដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះ សម្ដេចបានដាក់ចេញនូវយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ ដែលជាចេញនូវកម្មវិធីជួយស្ដារ និងការលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប តាមរយៈការរៀបចំកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិជាច្រើន រួមជាមួយនឹងវិធានការធំៗ ចំនួន៨ចំណុច សំដៅជួយជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះមានសន្ទុះងើបឡើងវិញ៕

អត្ថបទ៖ សេង ផល្លី

Tags: Raid Amazonsកីឡាទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវដល់យុវជនចូលរួមផ្សព្វផ្សាយពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប ឱ្យបានទូលំទូលាយ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវដល់យុវជនចូលរួមផ្សព្វផ្សាយពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប ឱ្យបានទូលំទូលាយ

សិស្សានុសិស្សនៃសាលាបឋមសិក្សាក្នុងក្រុងសៀមរាបចំនួន ៣០នាក់ ចូលរួមប្រឡងប្រជែងអានអត្ដបទ និងស្មូតកំណាព្យ អបអរបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ”ទន្លេដើម្បីសន្ដិភាព និងការអភីវឌ្ឍ”

សិស្សានុសិស្សនៃសាលាបឋមសិក្សាក្នុងក្រុងសៀមរាបចំនួន ៣០នាក់ ចូលរួមប្រឡងប្រជែងអានអត្ដបទ និងស្មូតកំណាព្យ អបអរបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ”ទន្លេដើម្បីសន្ដិភាព និងការអភីវឌ្ឍ”

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ រយៈពេល៣ថ្ងៃខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៥៥ម៉ឺននាក់

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ រយៈពេល៣ថ្ងៃខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៥៥ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.