Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ រយៈពេល៣ថ្ងៃខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៥៥ម៉ឺននាក់

ដោយ Pothe Thun
18/03/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៥៥៣.៧៩៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៥២ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៣៣.៧៧០នាក់។

ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ សម្រាប់ខេត្តសៀមរាប ការប្រារព្ធបុណ្យទន្លេនេះ មិនត្រឹមតែជាការរំលឹកអំពីគុណប្រយោជន៍របស់ទន្លេប៉ុនណោះទេ ប៉ុន្តែវាជាបង្កើននូវកិច្ចសហប្រតិបត្តិការណ៍រវាងបណ្តាប្រទេសតាមដងទន្លេមេគង្គ និងបណ្តាប្រទេសជាដៃគូផងដែរ។ ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ មានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំទស្សនាសៀមរាប ២០២៤ នឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ទៀត ដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀមរាប។ ជាមួយនោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បានលើកទឹកចិត្តជំរុញឲ្យមានសកម្មភាពជាច្រើនពាក់ព័ន្ធនឹងវប្បធម៌ ការតភ្ជាប់ទីផ្សារ ដែលនេះជាសកម្មភាពជួយទ្រទ្រង់បន្ថែមនូវអ្វីដែលជាសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។ កាលពីខែមករា កន្លងទៅនេះ យើងបានបើកជាផ្លូវការឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នវប្បធម៌ចិនកំពូលៗ ដូចនេះយើងចង់បង្ហាញថា យើងយកចិត្តទុកដាក់ខ្ពស់ ហើយសកម្មភាពនឹងមានជាបន្តបន្ទាប់ ប្លែកៗ វប្បធម៌ ទេសចរណ៍ ហើយយើងសង្ឃឹមថា ជាឆ្លើយតបទៅនឹងសកម្មភាពកំណត់នៅពេលខាងមុខដែលមានការតភ្ជាប់ជើងហោះហើរសំខាន់ៗបន្ថែមទៀត ទាំងទីផ្សារនៅស្រុកចិន និងនៅស្រុកឥណ្ឌា។

សូមជម្រាបថា នៅក្នុងសកម្មភាពជួយស្តារសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ បានខិតខំដាក់ចេញនូវយុទ្ធសាស្ត្រនានា ក្នុងនោះការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំទស្សនាសៀមរាប ដោយបង្កើតនូវព្រឹត្តិការណ៍នានានៅក្នុងខេត្តមួយនេះ៕

អត្ថបទ៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខេត្តសៀមរាបបុណ្យទន្លេ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរបង្ហាញការរីករាយចំពោះការរៀបចំព្រឹត្ដិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្ដសៀមរាប

អ្នកទេសចរបង្ហាញការរីករាយចំពោះការរៀបចំព្រឹត្ដិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្ដសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធ និងកាត់ឫសសីមាព្រះវិហារថ្មី នៃវត្តទិព្វពិសី ហៅវត្តដំរីឆ្លង ក្នុងឃុំសង្វើយ ស្រុកជីក្រែង

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធ និងកាត់ឫសសីមាព្រះវិហារថ្មី នៃវត្តទិព្វពិសី ហៅវត្តដំរីឆ្លង ក្នុងឃុំសង្វើយ ស្រុកជីក្រែង

ការបោះឆ្នោតជ្រើសរើសក្រុម្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ខេត្តសៀមរាប មានគណបក្សចំនួន៥ បានចូលរួម

ការបោះឆ្នោតជ្រើសរើសក្រុម្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ខេត្តសៀមរាប មានគណបក្សចំនួន៥ បានចូលរួម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.