Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការបោះឆ្នោតជ្រើសរើសក្រុម្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ខេត្តសៀមរាប មានគណបក្សចំនួន៥ បានចូលរួម

ដោយ Pothe Thun
18/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការបោះឆ្នោតជ្រើសរើសក្រុម្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ខេត្តសៀមរាប មានគណបក្សចំនួន៥ បានចូលរួម
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបោះឆ្នោតជ្រើសរើសក្រុម្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

ក្នុងពិធីចាប់ឆ្នោតយកលេខរៀងរបស់គណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោក នីម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ខេត្តសៀមរាប មានមណ្ឌលបោះឆ្នោតចំនួន១៤ នៅតាមកន្លែងប្រមូលផ្តុំ នៃក្រុងស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ដោយឡែកមណ្ឌលបោះឆ្នោតខេត្ត គឺស្ថិតនៅជាមួយមណ្ឌលក្រុង ស្រុកទាំង១៣។ សម្រាប់មណ្ឌលបោះ ឆ្នោតខេត្តសៀមរាប មានអ្នកចូលរួមបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងសរុប ចំនួន ៦៦៨នាក់។ ចំពោះការិយាល័យបោះឆ្នោត គឺស្ថិតនៅតាមបណ្តាក្រុងស្រុកនីមួយៗ ហើយក្នុងមួយការិយាល័យបោះឆ្នោតមានហិបឆ្នោតចំនួនពីរ មួយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត និងមួយទៀត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុក។

លោក នីម វ៉ាន់សំ មានប្រសាសន៍ថា គោលបំណងនៃការចាប់ឆ្នោតនៅពេលនេះដែរ គឺសំដៅធ្វើឱ្យមានភាពយុត្តិធម៌ និងតម្លាភាព ក្នុងការកំណត់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត ដែលត្រូវប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤។ ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គណៈកម្មការរៀបចំការចំការបោះឆ្នោតខេត្តសៀមរាប បានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈ្មោះបោះឆ្នោត ដែលមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជី។ ក្រោយពីបានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ត្រូវរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់យកលេខរៀងគណ បក្សនយោបាយសម្រាប់ ដាក់លើសន្លឹកឆ្នោត ជ្រើសរើសក្រុមប្រឹក្សា នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរួបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ

ICC Preah Vihear បើកកិច្ចប្រជុំពេញអង្គលើកទី៩ នៅខេត្តសៀមរាប ដោយផ្តោតលើការអភិរក្ស និងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

ICC Preah Vihear បើកកិច្ចប្រជុំពេញអង្គលើកទី៩ នៅខេត្តសៀមរាប ដោយផ្តោតលើការអភិរក្ស និងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.