Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា

ដោយ Pothe Thun
19/03/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីសម្រាប់ការប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា អបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជននៃសាខាគោលដៅ និងប្អូនៗបេក្ខជនទាំង៣០នាក់។

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា ការរៀបចំប្រឡងគំនូរគំនូរយុវជនកាកបាទក្រហម គឺមានបេក្ខជនចូលរួមប្រឡងគំនូរមានចំនួន៣០នាក់ ស្រី១៩នាក់ មកពីវិទ្យាល័យចំនួន៧ រួមមាន៖ វិទ្យាល័យសម្តេចឪ ៤នាក់, វិទ្យាល័យអង្គរ ៦នាក់, វិទ្យាល័យហ៊ុនសែនសៀមរាប ៤នាក់, វិទ្យាល័យហ៊ុនសែនវត្តស្វាយ ៤នាក់, វិទ្យាល័យ១០មករា១៩៧៩ ចំនួន៣នាក់, វិទ្យាល័យបាយ័ន ៤នាក់ និងមកពីវិទ្យាល័យហ៊ុនសែនស្វាយធំ ៥នាក់។ ចំពោះវិធីសាស្ត្រនៃការប្រឡងគំនូរនេះ គឺបេក្ខជនត្រូវគូរគំនូរនៅសាលារៀងៗខ្លួនដោយដោយផ្ដោតលើប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” មានរយៈពេល៣ម៉ោង ពេលគូររួចត្រូវប្រមូលផ្ទាំងគំនូរទាំងនោះយកមកសាខា ដើម្បីគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសជ័យលាភីកម្រិតសាខា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកនាយកប្រតិបត្តិ បានឲ្យដឹងទៀតថា ឆ្លងកាត់នៃការប្រកួតរួចមក ជាលទ្ធផល៖ ជ័យលាភីលេខ១ បានទៅលើយុវតី ថាត រីតា សិស្សថ្នាក់ទី១០A នៃវិទ្យាល័យ ១០មករា១៩៧៩ ,ជ័យលាភីលេខ២ បានទៅលើយុវតី ចាន់ សុជាតា ជាសិស្សថ្នាក់ទី១២R នៃវិទ្យាល័យ ១០មករា១៩៧៩ និងជ័យលាភីលេខ៣ បានទៅលើយុវតី រ័ត្ន លីហ្សា ជាសិស្សថ្នាក់ទី១១C នៃវិទ្យាល័យសម្តេចឪ។

ក្នុងឱកាសនោះដែរ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ មានប្រសាសន៍ថា ទោះបីជារូបភាពដែលដាក់តាំងនៅទីនេះ មិនបានល្អសមតាមទ្រង់ទ្រាយដូចមនុស្សធំ ឬអ្នកមានជំនាញគូរក្តី ប៉ុន្តែរូបភាពទាំងនេះបានបង្ហាញពីការរិះគិត និងការខិតខំផ្ចិតផ្ចង់គូររបស់ក្មួយៗទាំងអស់ តាមរយៈការជួយបំផុសណែនាំខ្លឹមសារគំនូរពីសំណាក់លោកគ្រូអ្នកគ្រូទីប្រឹក្សា។ តាមរយៈនេះក្មួយៗបានសាកល្បងទឹកដៃជាវិចិត្រករវ័យក្មេង ពិតជាបានដឹងថាការរិះរកអំពីខ្លឹមសារត្រូវគូរ ការគូរដោយផ្ទាល់លើក្រដាសគំនូរ និងការផាត់ពណ៌នេះមានការងាយស្រួល ឬលំបាកយ៉ាងណានោះ។ ដូច្នេះហើយទើបបច្ចុប្បន្ននេះ ទោះបីមានបច្ចេកវិទ្យារីកចំរើនដោយមានឧបករណ៍ទំនើបអាចថតផ្តិត និងពង្រីករូបភាពធំជាងរូបភាពពិតល្អឥតខ្ចោះ និងរហ័សទាន់ចិត្តក្តី ក៏រូបភាពដែលគូរ និងផាត់ពណ៌ដោយដៃនៅតែមានតម្លៃ និងជាទីពេញនិយមនៅឡើយ ពិសេសចំពោះអ្នកដែលនិយមរូបភាពដែលគូរដោយដៃមនុស្សផ្ទាល់ព្រោះជាស្នាដៃដែលបានមកពីការអំណត់ព្យាយាមរបស់វិចិត្រករ។

លោកជំទាវអនុប្រធាន ក៏បានថ្លែងការកោតសូមសរសើរ ចំពោះស្មារតីខិតខំព្យាយាម ឆ្លៀតពេលពីការសិក្សារបស់ក្មួយៗទាំងអស់ ចូលរួមគូរគំនូរពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាយើង។ ជាមួយគ្នានេះដែរលោកជំទាវក៏បានលើកទឹកចិត្តចំពោះក្មួយៗដែលមិនបានជាប់ជ័យលាភី សូមកុំមានការអាក់អន់ស្រពន់ចិត្ត ព្រោះនេះជាការប្រឡងស្នាដៃដោយយុត្តិធម៌ទាំងអស់គ្នា និងសូមក្មួយៗព្យាយាមបន្តទៀត ដោយហេតុថាឱកាសសម្រាប់ក្មួយៗមានច្រើននៅឆ្នាំខាងមុខ និងសូមក្មួយៗទាំងអស់បន្តយកចិត្តទុកដាក់គោរព និងស្តាប់បង្គាប់ឪពុកម្តាយ ខិតខំរៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ជួយមិត្តដែលទន់ខ្យោយ និងធ្វើតែអំពើណាដែលល្អ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទ និងរូបភាព៖ លោក ស៊ុន គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ

ICC Preah Vihear បើកកិច្ចប្រជុំពេញអង្គលើកទី៩ នៅខេត្តសៀមរាប ដោយផ្តោតលើការអភិរក្ស និងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

ICC Preah Vihear បើកកិច្ចប្រជុំពេញអង្គលើកទី៩ នៅខេត្តសៀមរាប ដោយផ្តោតលើការអភិរក្ស និងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.