Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប

ដោយ Pothe Thun
14/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងការងារទាំងនេះដល់អ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តសៀមរាប។

លោក អុឺង គឹមលាង អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងបរិបទដែលកម្ពុជាកំពុងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តសៀមរាប ក៏មានការកើនឡើងនូវកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះវិស័យទេសចរណ៍ កសិកម្ម និងសេវាកម្មផ្សេងៗ ជាដើម បានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះលោកបានជំរុញដល់សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងមានដំណើរការទាំងអស់ ត្រូវគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិនានា មិនថាវិស័យគណនេយ្យសវនកម្ម និងវិស័យនានាផ្សេងទៀត ដើម្បីធានាបាននូវនិរន្ត៍ភាពអាជីវកម្ម ជួយជំរុញឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើន និងជៀសវាងនូវការខាតបង់ ជាពិសេសការពិន័យណាមួយជាយថាហេតុ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម មានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជាមានច្បាប់ និងបទប្បញ្ញតិគ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្មសំខាន់ៗចំនួនដូចជា៖ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៦, ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឆ្នាំ២០២១, អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៩, ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ឱ្យរងសវនកម្មឯករាជ្យ និងប្រកាស សារាចរណែនាំមួយចំនួនទៀត។ ហើយអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម កាតព្វកិច្ចជាសារវន្តចំនួន៣ ត្រូវបានបង្កើតឡើងសម្រាប់សហគ្រាសជាអាទិ៍៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យស្របតាមលក្ខខណ្ឌកំណត់ព្រមទាំងកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក ន.គ.ស.។

ឯកឧត្តមសង្កត់ធ្ងន់ថា ការប្រកាន់វប្បធម៌គណនេយ្យបានត្រឹមត្រូវ នឹងធ្វើឱ្យវប្បធម៌ពន្ធកាន់តែត្រចះត្រចង់ ដូចនេះការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន នឹងជួយលើកកម្ពស់តម្លាភាពនិងភាពអាចទុកចិត្តបាននៃរបាយការណ៍ហិរញ្ញវត្ថុផង និងជួយសម្រួលដល់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធផង ហើយការណ៍នេះ វាជាបច្ច័យមួយរួមចំណែកជួយដល់កំណើនចំណូលសារពើពន្ធ។ ដូចគ្នានេះដែរ កន្លងមកមានសហគ្រាសនិងអង្គភាពមួយចំនួនបានទទួលរងពិន័យអន្តរការណ៍ ស្របតាមអនុក្រឹត្យលេខ៧៩ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ប៉ុន្តែ និយ័តករ មិនចង់អនុវត្តពិន័យអន្តរការណ៍លើសហគ្រាសឬអង្គភាពមិនស្វែងរកប្រាក់ចំណេញណាមួយទេ។ អ្វីដែលនិយ័តករចង់បានការប្រកាន់នូវ “វប្បធម៌គណនេយ្យ” ដោយសហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានអំពាវនាវដល់វិស័យឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ដែលកំណត់ដោយច្បាប់ និងបទប្បញ្ញតិពាក់ព័ន្ធឱ្យខានតែបាន ដើម្បីជាគុណប្រយោជន៍សម្រាប់សហគ្រាស និងអង្គភាពខ្លួនឯងផង សម្រាប់រាជរដ្ឋាភិបាលផង និងសម្រាប់សាធារជនផង។ ក្នុងនោះគោលដៅចម្បងរបស់យើងទាំងអស់គ្នា គឺការបង្កើតប្រព័ន្ធគណនេយ្យមួយដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន ហើយគោលដៅនេះអាចសម្រេចទៅបានលុះត្រាតែវិស័យឯកជនប្រកាន់ខ្ជាប់នូវវប្បធម៌គណនេយ្យ ដែលមានជាអាទិ៍ វប្បធម៌កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ, វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់់ដាជាធរមាន, វប្បធម៌ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ និងវប្បធម៌ដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យ និងសវនកម្ម។ ជាពីសេសត្រូវយកចិត្តទុកដាក់យកកាតព្វកិច្ចគណនេយ្យនិងសវនកម្មដែល កំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: និយ័តករគណនេយ្យ និងសវនកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំនៅកម្ពុជា

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំនៅកម្ពុជា

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

ព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិ Raid Amazons បានចាប់ដំណើរការជាផ្លូវការ ខណៈពិធីបុណ្យទន្លេលើកទី៨ នឹងរៀបចំពិធីប្រុងពាលើបើកនៅរសៀលនេះ

ព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិ Raid Amazons បានចាប់ដំណើរការជាផ្លូវការ ខណៈពិធីបុណ្យទន្លេលើកទី៨ នឹងរៀបចំពិធីប្រុងពាលើបើកនៅរសៀលនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.