Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តថាសមាគម អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍខេត្តសៀមរាប

ដោយ Pothe Thun
11/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តថាសមាគម អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងជំនួបសម្តែងការគួរសមជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាលភាគច្រើន បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅខេត្តសៀមរាប។

លោក អុឹង គឹមលាង បានបញ្ជាក់ថា នៅខេត្តសៀមរាប មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន បានកំពុងធ្វើសកម្មភាពពាក់ព័ន្ធលើវិស័យអប់រំ កសិកម្ម សិប្បកម្ម សុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ សិល្បៈ កិច្ចការបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ទេសចរណ៍ គ្រឿងញៀន សាសនា លើក កម្ពស់សិទ្ធិស្ត្រី កុមារ និងការពារជនងាយរងគ្រោះ ច្បាប់ និងសិទ្ធិមនុស្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អុឹង គឹមលាង បន្តថា ការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានជូនដំណឹងផ្តល់របាយការណ៍ និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន លក្ខន្តិកៈ និងអនុស្សរណៈរបស់ខ្លួន។ ប៉ុន្តែក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពុំមាន សមត្ថកិច្ច ឬភារកិច្ចចុះអនុវត្តផ្ទាល់នោះទេពាក់ព័ន្ធនឹងបទល្មើសនានា មានតែសមត្ថកិច្ចប៉ុណ្ណោះ ដែលត្រូវចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ហើយក្នុងករណីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជួបប្រទះបទល្មើសជាក់ស្តែង អាចផ្ដល់ព័ត៌មាន សហការ ឬនាំខ្លួ ជនល្មើសនោះទៅប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។

លោកអភិបាលរងខេត្ត ក៏បានកោតសរសើរចំពោះបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភគាំទ្រថវិកា និងជំនួយផ្សេងៗក្នុងការអភិវឌ្ឍខេត្តសៀមរាប។ ជាពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺអេដស៍ និងជំងឺកូវីដ-១៩ នាពេលកន្លងមក និងផ្តល់កិច្ចសហការភាពជាដៃគូយ៉ាងល្អប្រសើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។ លោកក៏បានស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រៀមផ្តល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារក្នុងការធ្វើជំរឿន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនៅក្នុងខេត្តសៀមរាបនាពេលខាងមុខ និងជួយបន្តផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីជូនដំណឹងលេខ ១២២ ស.ជ.ណ ចុះថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អង្គការមិនមែនរដ្ឋាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្បាលដីជាង ៣.០០០ក្បាលដីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

ក្បាលដីជាង ៣.០០០ក្បាលដីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.