Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីកក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប

ដោយ Pothe Thun
05/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីកក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងបរិស្ថានកម្ពុជា-ថៃ បានសហការរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីក ក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប ដែលកិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអស់លោកលោកស្រីជាតំណាងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងគណៈប្រតិភូ អ្នកជំនាញពាក់ព័ន្ធ តំណាងមកពីដៃគូពាក់ព័ន្ធ។

លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តសំបូរទៅដោយធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើន រួមនឹងតភ្ជាប់ទៅបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ជាប់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោកដែលជាបឹងធំបំផុត។ សម្បត្តិបេតិកភណ្ឌវប្បធម៌ ទីតាំងយុទ្ធសាស្ត្រនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីតួនាទីដែលមិនអាចខ្វះបាន ហើយទឹកដើរមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ តាមរយៈការផ្តល់ទីជម្រក អាហារ (ត្រី សាច់ បន្លែ) ឱសថបុរាណ មធ្យោបាយធ្វើដំណើរ និងទីកន្លែងប្រវត្តិសាស្ត្រដែលមានតម្លៃវប្បធម៌ និងទេសចរណ៍។ ក្នុងនោះ បឹងទន្លេសាប ដែលជាតំបន់បម្រុងជីវមណ្ឌលពិភពលោករបស់អង្គការយូណេស្កូ ផ្ទុកសត្វក្នុងទឹក និងសត្វព្រៃលើដីជាច្រើនប្រភេទ ដោយផ្តល់ចំណី និងកន្លែងចិញ្ចឹមសត្វស្លាបទឹកជាច្រើន។ លក្ខខណ្ឌជីវភូមិសាស្ត្រនៃបឹងទន្លេសាបមានសារសំខាន់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាទេសភាព បរិស្ថាន ដែលមានគុណភាពខ្ពស់ ជម្រុញទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅយូរអង្វែងរបស់សហគមន៍មូលដ្ឋានពេញមួយសតវត្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកអគ្គរដ្ឋទូតន័រវេសប្រចាំអាស៊ាន ឯកឧត្តម Kjell Tormod Pettersen ក្នុងឱកាសនោះដែរ ក៏បានលើកឡើងអំពីចំណោទបញ្ហាបរិស្ថាននៅលើពិភពលោក បានធ្វើឲ្យមានការបម្រែបម្រួលអាកាសធាតុ និងការបំពុលបរិយាកាសនៅក្នុងតំបន់ ធ្វើប្រទេសមួយចំនួនទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុ។ ជាមួយគ្នានោះផលប៉ះពាល់នៃថង់ប្លាស្ទិក បានបំពុលដល់បរិស្ថាននៅលើភពផែនដី សំខាន់នៅលើដី ក្នុងដី ក្នុងទឹក គឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក សំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយនោះទេ។

ឯកឧត្តម សាន វណ្ណធី រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារប្រែប្រួលអាកាសធាតុ ការងារនិរន្តរភាពបរិស្ថាន ការងារអភិរក្សធម្មជាតិ និងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ ការងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។ សំណល់ប្លាស្ទិក បានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និង ការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និងការខ្វះខាតចំណេះដឹងក្នុងការញែកសម្រាម។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយសំណល់ប្លាស្ពីក ដែលជាកម្លាំងរួម និងទាមទារពេលវេលា ក្នុងការកើតបន្ថយ។ កាកសំណល់ប្លាស្ទីករាប់លានតោន ដែលក្នុងមួយឆ្នាំហូរចូលទៅក្នុងសមុទ្រ ពីទន្លេ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់ប្រព័ន្ធ អេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ ការបំពុលដោយ ថង់ប្លាស្ទីក នៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថានដ៏សែនស្មុគស្មាញ ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា និងមានការចូលរួមពីក្រុមមជ្ឈដ្ឋានតាំងពីថ្នាក់ជាតិ អន្តរជាតិផងដែរ។ វិបត្តិប្លាស្ទិក តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា រិះរកអ្វីដែលត្រូវធ្វើផ្សេងពីមុន ដើម្បីបង្កើតនូវសេដ្ឋកិច្ចវិលជុំ ដែលបរិមាណសំណល់ស្មើសូន្យ ។ គម្រោងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដែលជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាកិច្ចសហការជាសកល លើការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព និងការដោះស្រាយកង្វល់បរិស្ថានដែលកំពុងកើតមានជាសកលផ្សេងទៀត៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ASEANOប្លាស្ទីក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងក្រុងសៀមរាប

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងក្រុងសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)”

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ "មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)"

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.