Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង

ដោយ Pothe Thun
04/03/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ទីបញ្ជាការស្រាលសៀមរាប(ភ្នំបូក) បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស រួមនឹងសហការី មកចែកជូនដល់គ្រួសារប្រជាពលរដ្ឋមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ១០គ្រួសាររស់នៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពចាំបាច់ប្រចាំថ្ងៃ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេសធំ ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ០១យួរ ថវិកា៤៥ម៉ឺនរៀល។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី បានមានប្រសាសន៍ថា អំណោយដែឡបាននាំយកមកចែកជូននាពេលនេះ គឺជាការជួយសម្រាលទុកលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនដែលខ្លះមានពិការភាព គ្រួសារខ្លះពុំមានមុខរបរច្បាស់លាស់ មានកូនច្រើន ចាស់ជរា មានជីវភាពលំបាកខ្លាំង ហើយការសម្រេចផ្តល់ជូនទាំង១០គ្រួសារនេះ គឺធ្វើឡើងតាមរយៈសហការគ្នាចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមខ្នងផ្ទះគ្រួសារនីមួយៗ។

ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី បន្តថា ក្នុងនាមយើងជាពុទ្ឋសាសនិកគោរព និងជឿតាមឱវាទព្រះពុទ្ឋ គឺតែងតែប្រកាន់យកតាមនូវគោលធម៌របស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ឱ្យយើងទាំងអស់គ្នាប្រព្រឹត្តិតែអំពើល្អ តាមរយៈការសាមគ្គីជួយគ្នា ចែករំលែកដល់គ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលយើងអាចធ្វើបានជូនទៅដល់អ្នកទីទ័លខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង។ ក្នុងនោះក៏សូមផ្តាំផ្ញើរដល់បងប្អូនទាំងអស់មុននឹងបរិភោគ សូមនឹកឃើញដល់ប្រភពម្ចាស់ទាន ដើម្បីសម្តែងនូវការគោរពដឹងគុណផង និងជាកាយវិការគំរូដ៏ប្រពៃមួយសម្រាប់សង្គមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូលផង ដើម្បីឱ្យកូនចៅជំនាន់ក្រោយរៀនសូត្រតាម និងដើម្បីបណ្តុះទឹកចិត្តឱ្យចេះគោរពដឹងគុណ ស្រឡាញ់ថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌សាសនា ដែលបុព្វបុរសខ្មែរយើងតែងតែទូន្មានប្រៀនប្រដៅទុកមកជាយូរមកហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឧត្តមសេនីយ៍ឯក រំលឹកថា ភាសិតខ្មែរបានពោលថា ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំ យ៉ាងណាម៉ិញវត្ថុទានដែលផ្តល់ជូននេះ កើតឡើងពីឆន្ទៈ និងកើតឡើងពីកត្តាប្រទេសជាតិមានសុខសន្តិភាព បើប្រទេសជាតិគ្មានសន្តិភាពពេញលេញទេ យើងទាំងអស់គ្នាគ្មានឱកាសនឹងបានកសាងជីវភាពគ្រួសារ និងគ្មានឱកាសធ្វើបុណ្យទាន ឬចែករំលែកសង្គហសង្គ្រោះដល់អ្នកខ្វះខាតដូចពេលនេះដែរ ហេះហើយជាវប្បធម៌នៃការចែករំលែក ក្រោមម្លប់នៃដំបូលសន្តិភាពដែលទទួលបានមកដោយការលំបាក និងការលះបង់ខ្ពស់ បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិកនិងជាមគ្គុទេសក៍ឯកក្នុងការស្វែងរកសន្តិភាពតាមរយៈ នយោបាយឈ្នះឈ្នះ បាននាំមកនូវការផ្សះផ្សានិងបង្រួបបង្រួបជាតិ ក្រោមឆ័ត្រសន្តិភាពតែមួយ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប

ក្រសួងទេសចរណ៍ ព្យាករណ៍ថាអ្នកទេសចរប្រមាណ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប

កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីកក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប

កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីកក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.