Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

ដោយ Pothe Thun
01/09/2025
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកព្រលឹម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក មានច្រើនជាងគេ។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ យើងបានកំណត់នៅថ្ងៃទី៣ ខែសីហា ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា ដោយសារបញ្ហាព្រំដែន គណៈកម្មការក៏បានលើកមកថ្ងៃទី៣១ ខែសីហានេះវិញ។ យ៉ាងណាក៏មានអត្តពលិកអន្តរជាតិមួយចំនួន បានសំណូមពរ ដោយពួកគាត់បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគាររួចរាល់ហើយ ទើបគណៈកម្មការសម្រេចរៀបចំឱ្យមានការរត់កម្សាន្តក្រៅផ្លូវការនៅតំបន់អង្គរ ជូនពួកគាត់កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមមានប្រសាសន៍ថា សម្រាប់អត្តពលិកចូលរួមរត់ប្រណាំងនៅឆ្នាំនេះ មានចំនួនសរុប ៤ ២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣ ៤៦២នាក់ និងអត្តពលិកអន្តរជាតិ ៧៦២នាក់ មកពី ៤៧ប្រទេស ហើយប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន ជប៉ុន បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ឯកឧត្តមក៏បានបញ្ជាក់ថា អ្វីដែលពិសេសសម្រាប់ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ក្រៅពីជួយចូលរួមជំរុញវិស័យទេសចរណ៍ កំឡុងរដូវភ្លៀង ឬរដូវបៃតង (Green Season) និងសកម្មភាពសប្បុរសធម៌ គណៈកម្មការរៀបចំក៏បានផ្សារភ្ជាប់នូវប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ រត់ដើម្បីសន្តិភាព សាមគ្គីភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ, រត់ដើម្បីគាំទ្រ និងការពារបេតិកភណ្ឌរបស់មនុស្សជាតិ និងទី៣ រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ផងដែរ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅឋានប្រជាពលរដ្ឋជាង៣៦០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងស្រុកចំនួន ៤ នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

លំនៅឋានប្រជាពលរដ្ឋជាង៣៦០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងស្រុកចំនួន ៤ នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នាយកសាលាបឋមសិក្សាចុងឃ្នៀស អំពាវនាវឱ្យមានការជួយគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីឱ្យសាលាសាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ

នាយកសាលាបឋមសិក្សាចុងឃ្នៀស អំពាវនាវឱ្យមានការជួយគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីឱ្យសាលាសាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ

លេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ លើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញកូនៗ ឱ្យខិតខំសិក្សានៅផ្ទះអំឡុងពេលវិស្សមកាល

លេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ លើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញកូនៗ ឱ្យខិតខំសិក្សានៅផ្ទះអំឡុងពេលវិស្សមកាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.