Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

នាយកសាលាបឋមសិក្សាចុងឃ្នៀស អំពាវនាវឱ្យមានការជួយគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីឱ្យសាលាសាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ

ដោយ Pothe Thun
01/09/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
នាយកសាលាបឋមសិក្សាចុងឃ្នៀស អំពាវនាវឱ្យមានការជួយគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីឱ្យសាលាសាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីចែកបណ្ណសរសើរដល់សិស្សពូកែមានស្នាដៃល្អប្រចាំឆ្នាំ របស់សាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី១ ខែកញ្ញានេះ លោក ទុយ រ៉ន នាយកសាលា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់ បន្តជួយគាំទ្ររាល់សកម្មភាពនានាដែលសាលាបានអនុវត្ត ដើម្បីជំរុញឱ្យសាលាមានការរីកចម្រើន ជឿនលឿនទៅមុខ សាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ ស្របតាមគោលការណ៍ក្រសួងអប់រំ។

លោក ទុយ រ៉ន ក៏បានសំណូមពរដល់អាណាព្យាបាលសិស្សទាំងអស់ ជួយជំរុញកូនៗមករៀនសូត្រឱ្យបានទៀងទាត់ ជំរុញកូនឱ្យរៀនកម្មវិធីបឋមសិក្សា PLP និងបង្រៀនកូនបន្ថែមពេលនៅផ្ទះ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន ឬពិនិត្យបន្ថែមចំពោះមេរៀនដែលលោកគ្រូអ្នកគ្រូដាក់ឱ្យកូនៗយកទៅធ្វើនៅផ្ទះ។ ចំពោះការចែកបណ្ណសរសើរនាពេលនេះដែរ គឺជាការបង្ហាញពីសមត្ថភាព ចំណេះដឹង ទេពកោសល្យ និងការតស៊ូក្នុងការសិក្សា ក្នុងការត្រៀមក្លាយជាធនធានមនុស្ស និងជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ ព្រោះប្រទេសជាតិខ្លាំង គឺលុះត្រាតែធនធានមនុស្សរបស់យើងមានគុណភាពខ្ពស់។

លោក អ៊ុំ ណារី ចៅសង្កាត់ចុងឃ្នៀស លើកឡើងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដូចនេះកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់។ ក្នុងន័យនេះ លោកបានសំណូមពរឱ្យកូនៗ ក្មួយៗទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ បង្កើនការស្វ័យសិក្សាដោយខ្លួនឯង ចេះគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលា មានសាមគ្គីភាពល្អរវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានអាសន្ន ត្រូវមានសុជីវធម៌ល្អ ចេះគោរពព្រឹទ្ធាចារ្យ ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ លើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញកូនៗ ឱ្យខិតខំសិក្សានៅផ្ទះអំឡុងពេលវិស្សមកាល

លេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ លើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញកូនៗ ឱ្យខិតខំសិក្សានៅផ្ទះអំឡុងពេលវិស្សមកាល

ជនភៀសសឹក ១ ៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

ជនភៀសសឹក ១ ៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១ ខែកញ្ញា

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ ប៊ុលហ្គារីនឹងក្លាយជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កម្ពុជា ខណៈដែលកម្ពុជាអាចដើរតួជាទ្វារទៅកាន់តំបន់អាស៊ានសម្រាប់ប៊ុលហ្គារី

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ៖ ប៊ុលហ្គារីនឹងក្លាយជាច្រកទ្វារទៅកាន់អឺរ៉ុបសម្រាប់កម្ពុជា ខណៈដែលកម្ពុជាអាចដើរតួជាទ្វារទៅកាន់តំបន់អាស៊ានសម្រាប់ប៊ុលហ្គារី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.