Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប

ដោយ Pothe Thun
01/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទីទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មានរៀបចំកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា ជប៉ុន លើកទី១ ដោយប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង ប្រតិភូនៃព្រះរាជាណាចក្រជប៉ុន ដឹកនាំដោយឯកឧត្តម SERIZAWA Kiyoshi អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន មានប្រសាសន៍ថា នេះជាកិច្ចសន្ទនាជាប្រវត្តិសាស្ត្រ ដែលកើតឡើងក្រោមចក្ខុវិស័យដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ូមីអូ គឺស៊ីដា កាលពីខែធ្នូ កន្លងទៅថ្មីៗនេះ ។ កិច្ចសន្ទនានេះដែរ ជាជំហានដ៏សំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ តាមរយៈវេទិកាសន្ទនាថ្នាក់យុទ្ធសាស្ត្រ បន្ថែមពីលើយន្តការដែលមានស្រាប់ ដូចជាយន្តការ PM និងយន្តការ MM ជាដើម ។

ឯកឧត្តម យន្ត មីន បន្តថា ទន្ទឹមនឹងនេះ កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រី នៃក្រសួងការពារជាតិកម្ពុជា-ជប៉ុន នឹងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និង ជាយន្តការកសាងគោលនយោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនទូលំទូលាយទ្វេរឡើងទៀត ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការដោះមីន សន្តិសុខក្នុងតំបន់។ល។និង។ល។ លើសពីនេះទៀត យើងក៏មានឱកាសបានផ្លាស់ប្តូរយោបល់គ្នា អំពីការវិវត្តន៍នៃសភាពការណ៍ សន្តិសុខ និងសភាពការណ៍យោធា នៅក្នុងតំបន់ ផងដែរ។ ឯកឧត្តម បន្ថែមថា ថ្វីត្បិតតែពេលនេះ គឺជាលើកដំបូងនៃកិច្ចសន្ទនាក្ដី ក្នុងនាមក្រសួងការពារជាតិកម្ពុជា មានជំនឿថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរនៅថ្ងៃនេះ នឹងទទួលបានលទ្ធផលជាវិជ្ជមាន និងប្រកបដោយផ្លែផ្កា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងកិច្ចសន្ទនានោះ ឯកឧត្តម SERIZAWA Kiyoshi លើកឡើងថា ប្រតិភូនៃប្រទេសជប៉ុន ពិតជាមានការពេញចិត្ត និង កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ភាគីកម្ពុជា ក្នុងការពិភាក្សាប្រកបដោយភាពស៊ីជម្រៅ និងលទ្ធផលជាផ្លែផ្កា។ ឯកឧត្តមមានជំនឿថា ការផ្លាស់ប្តូរមតិ យោបល់ទៅវិញទៅមក ដោយស្មោះត្រង់ គឺជាកម្លាំងជំរុញដ៏សំខាន់ នៅក្នុងការពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការយោធា រវាងប្រទសយើងទាំងពីរ ។ ជាមួយនេះដែរ លទ្ធផលប្រកបដោយផលិតភាព នៃកិច្ចសន្ទនាថ្ងៃនេះ នឹង ត្រួសត្រាយផ្លូវឆ្ពោះទៅរកការអនុវត្តន៍ កាន់តែមានប្រសិទ្ធភាព នូវផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណងធ្វើឲ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកម្ពុជា និង ជប៉ុន កាន់តែចម្រើន រុងរឿង បម្រើផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកនៅក្នុងការលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់ ។

ឯកឧត្តម អនុរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កិច្ចសន្ទនា SOD លើកទី២ ដែលអាចធ្វើនៅប្រទេសជប៉ុន និងកិច្ចសន្ទនា SOD ជាបន្តបន្ទាប់ នៅថ្ងៃអនាគត នឹងនាំមកនូវសមិទ្ធផល ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការយោធា រវាងកម្ពុជា និងជប៉ុន។

អត្ថបទ និងរូបភាព៖ ម៉ី សុខារិទ្ធ
កែសម្រួល៖ សេង ផល្លី

Tags: ក្រសួងការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត

ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត

ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង

ប្រជាពលរដ្ឋមានពិការភាពនិងមានជីវភាពខ្វះខាត ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.