Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត

ដោយ Pothe Thun
01/03/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមីនា ដើម្បីអនុវត្តបន្ត
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាទីប្រឹក្សាក្រសួងព័ត៌មាន និង ប្រធានមន្ទីរព័ត៌មានខេត្ត លោក លោក លោកស្រី ជាថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំការិយាល័យ និង មន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប ។


ឯកឧត្ដម លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា ក្នុងខែកុម្ភៈនេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទី និង ភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្មមមាញឹក និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាមួយនឹងការចង្អុលបង្ហាញ និង ការណែនាំពីឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ។

ឯកឧត្ដមបន្តថា ផ្អែកតាមលទ្ធផលដែលសម្រេចបាន គឺមានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាក់ស្ដែងនៅក្នុងខែកុម្ភៈនេះ មន្ត្រីចុះយកព័ត៌មានចំនួន ៧២៣ លើក កើនឡើងចំនួន ២លើក បើធៀបនឹងខែមករា ដែលមានចំនួន ៧២១ លើក ផលិតព័ត៌មានបានចំនួន ៨៨០អត្ថបទ កើនឡើងចំនួន ១៤អត្ថបទ បើធៀបនឹងខែមករា ដែលមានចំនួន ៨៨៦អត្ថបទ ក្នុងនោះមានព័ត៌មានព្រឹត្តិការណ៍ក្នុងខេត្ត បទយកការណ៍ កិច្ចសម្ភាសន៍ ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ ព្រមទាំងមានការផ្សព្វផ្សាយសេចក្តីជូនដំណឹង លិខិតបទដ្ឋាន របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និង មន្ទីរ ស្ថាប័ននានាក្នុងខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


ឯកឧត្ដម លីវ សុខុន បន្តទៀតថា ក្រៅពីកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃ មន្ទីរព័ត៌មានខេត្ត ក៏មានកម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃក្នុងស្ទូឌីយ៉ូផងដែរ រួមមាន ៖ កម្មវិធីរួមគ្នាដើម្បីសង្គម កម្មវិធីសន្ទាមតិ កម្មវិធីលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ កម្មវិធីសំឡេងយុវវ័យ និង កម្មវិធីបច្ចុប្បន្នភាពសៀមរាប-អង្គរ ប៉ុន្តែទោះជាយ៉ាងនេះក្ដី មន្ទីរនៅតែមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ៖ កង្វះខាតមន្ត្រីសម្រាប់បម្រើការងារ ខ្វះខាតគ្រឿងឧបករណ៍បច្ចេកទេសបម្រើឲ្យស្ថានីយវិទ្យុ និង ទូរទស្សន៍ និង ខ្វះខាតថវិការគាំទ្រដំណើរការផ្សាយវិទ្យុ និង ទូរទស្សន៍ ។

ឯកឧត្ដមប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បន្ថែមថា ទោះបីជាជួបនូវបញ្ហាប្រឈមក្ដី មន្ទីរក៏បានរៀបចំលើកទិសដៅអនុវត្តបន្ត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិជ្ជា ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានល្អប្រសើរគួតជាទីមោទនៈ ដែលលទ្ឋផលនិងជោគជ័ទាំងនេះកើតចេញពីភាពប៉ិនប្រសព្វដឹកនាំបែងចែកអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវ និងឈរលើភាពយុត្តិធម៌ជាចម្បង។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា អង្គភាពមួយដែលមានការរីកចម្រើនឆាប់រហ័សទៅបាន គឺអាស្រ័យដោយថ្នាក់ដឹកនាំអង្គភាពនោះ មានគំនិតច្នៃប្រឌិតខ្ពស់ មានភាពយុត្តិធម៌ និង មានភាពគុណធម៌ សម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួន បើមិនដូច្នេះទេ ទោះបីមានសម្ភារៈឧបករណ៍ទំនើបយ៉ាងណាក៏ដោយ ក៏វាមិនរីកចម្រើនដែរ ដូច្នេះ យុត្តិធម៌គឺជាអាវក្រោះការពារអង្គភាព ហើយយុត្តិធម៌ ក៏ជាកម្លាំងជំរុញឲ្យអង្គភាពស្ថាប័ននោះមានការរីកចម្រើនដែរ ព្រោះថា បើថ្នាក់ដឹកនាំអង្គភាពជាមនុស្សមិនមានភាពយុត្តិធម៌ហើយនោះ ព្រោះមន្ត្រីនៅក្រោមឱវាទនឹងមានជំងឺម្យ៉ាងដែលគេតែងហៅថា ជំងឺសតិអារម្មណ៍ ហើយជំងឺនេះ គឺជាឧបស័គ្គក្នុងការអភិវឌ្ឍ និង នាំមកនូវការបែកបាក់ផ្ទៃក្នុង។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបន្តកិច្ចសហការ និង ការសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ពិសេស ត្រូវធ្វើការចែករំលែកនូវបទពិសោធន៍ និង ចំណេះដឹងដល់គ្នាទៅវិញទៅមក តាមរយ:អ្នកចេះច្រើនបង្ហាត់អ្នកចេះតិច និង អ្នកចេះតិច បង្ហាត់អ្នកមិនចេះ ដើម្បីលើកកម្ពស់ប្រសិទ្ឋភាពការងារបន្តទៀត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បាននាំយកអាវដែលប៉ាក់ឡូហ្គូក្រសួងព័ត៌មាន និង ប៉ាក់អក្សរថា មន្ទីរព័ត៌មានខេត្តសៀមរាប ដែលជាអំណោយផ្ទាល់របស់ឯកឧត្ដមផ្ទាល់ ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាផ្លូវការ ដោយក្នុងម្នាក់ៗ ទទួលបានអាវចំនួន២ គឺ អាវស៊ឺមីដៃវែងចំនួន១ និង អាវយឺតចំនួន១ ។
ជាមួយគ្នាដែរ លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម ជា ច័ន្ទបរិបូណ៍ ដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទទាំងអស់នៃមន្ទីរព័ត៌មានខេត្តសៀមរាប គ្រប់ពេលវេលា ៕


អត្ថបទ និងរូបភាព៖ លោក យូ វង្ស និង លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សាន្ត

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

អាជ្ញាធរនិងប្រជាពលរដ្ឋខេត្តសៀមរាប ធ្វើការដង្ហែក្បួនអបអរសាទរដល់សាលារៀន និងមណ្ឌលសុខភាពចំនួន៤ របស់ខេត្ត ដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣

កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប

កម្ពុជានិងជប៉ុន បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ លើកទី១ នៅខេត្តសៀមរាប

ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត

ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ខណៈម្ចាស់ជើងឯកបានទៅលើក្រុមសៀមរាបយូណាយធីត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.