Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

ដោយ Pothe Thun
27/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សិស្សានុសិស្សសរុបចំនួន ១៩១នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្ថិតនៅឃុំស្វាយចេក ស្រុកអង្គរធំ ដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណជាង២០គីឡូម៉ែត្រ បានទទួលអំណោយជាឯកសណ្ឋាន និងសម្ភារៈសិក្សា ជាជំនួយរបស់ព្រះភិក្ខុនី ឆា អ៊ូ នៃវត្តភីរ៉ូចាណា និងសប្បុរសជននៃសាធារណរដ្ឋប្រទេសកូរ៉េ តាមរយៈអង្គការឡូតធឹសវើល។

តាមការឲ្យដឹងពីអ្នកគ្រូ ញោប សាយឿន ប្រធានកម្រងស្វាយចេក បង្ហាញថា សម្រាប់ឆ្នាំសិក្សា២០២៣ ២០២៤នេះ សាលាបឋមសិក្សានេះ មានសិស្សកំពុងសិក្សាចំនួន ៦ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងមត្តេយ្យសហគមចំនួន២ថ្នាក់ បែងចែកជាពីរវេនសិក្សា និងគ្រូបង្រៀនចំនួន ៥នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តំណាងឱ្យសប្បុរសជននៅប្រទេសកូរ៉េ លោក ស៊ីន យ៉ុនសប់ នាយកប្រចាំប្រទេស នៃអង្គការឡូតធឹសវើល បង្ហាញថា ចំពោះសម្ភារៈសិក្សា និងសម្លៀកបំពាក់ ដែលយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សនាពេលនេះ មានគោលបំណងលើកកម្ពស់ការសិក្សានៅតំបន់ជនបទ ជាពិសេសសិស្សានុសិស្សមានជីវភាពខ្វះខាត ដើម្បីរួមមចំណែកបំពេញតម្រូវ របស់ក្មួយៗឲ្យកាន់តែល្អប្រសើរ ក្នុងការសិក្សារៀនសូត្រ និងក្លាយជាធនធានមនុស្សសម្រាប់ប្រទេស។ លោកបន្តថា ក្រៅពីចែកសម្ភារៈសិក្សា និងសម្លៀកបំពាក់ កន្លងមកតាមរយៈអង្គការឡូតធឹសវើល ព្រះសង្ឃ និងសប្បុរសជន នៃប្រទេសកូរ៉េ ក៏បានសាងសង់ជាអគារសិក្សា បង្គន់អនាម័យ ប្រព័ន្ធចម្រោះទឹកស្អាត សួនលម្អ និងផ្តល់ជាសម្ភារសិក្សាដល់សិស្សនៅទីនេះ និងសាលារៀនដែលជួបការខ្វះខាតជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា សម្លៀកបំពាក់ និងសម្ភារៈសិក្សា ដែលបានចែកជូនសិស្សានុសិស្សនាពេលនោះ ក្នុងម្នាក់ៗទទួលបានកាបូបស្ពាយ១ ខោអាវកីឡា ១ឈុត ឯកសណ្ឋានសិស្ស ១ឈុត និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរ។

អត្ថបទ និងរូបភាព៖ ធន់ ពូថេ និងស៊ុំ គីន
កែសម្រួល៖ សេង ផល្លី

Tags: បឋមសិក្សាគោកកក់ភីរ៉ូចាណាស្រុកអង្គរធំអង្គការឡូតធឹសវើល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់

មន្ទីរអប់រំខេត្តសៀមរាប ៖ ឆ្នាំសិក្សា២០២២-២០២៣ ខេត្តសៀមរាប អត្រានៃសិស្សប្រឡងជាប់បាក់ឌុប មានជិត៨១ភាគរយ និងសិស្សទទទួលបាននិទ្ទេសA ជិត២០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.