Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

ដោយ Pothe Thun
27/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រខេត្ត ក្រុងស្រុក ឆ្នាំ២០២៤ សម្រាប់ដំណើរការកសាងផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធាន-អនុប្រធានមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក និងតំណាងអង្គការជាតិអន្តរជាតិជាច្រើនរូប។

លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ពិន្ទុវិស័យ អត្រាភាពក្រីក្រខេត្ត ក្រុងស្រុក ជាឯកសារព័ត៌មានដែលមានសារៈសំខាន់បំផុតនៅក្នុងដំណើរការរៀចំកសាងផែនការនៅថ្នាក់ក្រោមជាតិ សម្រាប់ជាជំនួយក្នុងការដឹកនាំពិភាក្សា ដែលអាចកំណត់បាននូវបញ្ហា ទីតាំងបញ្ហា មូលហេតុនៃបញ្ហា តម្រូវការ និងដំណោះស្រាយ ហើយឯកសារពិន្ទុវិស័យ គឺងាយស្រួលក្នុងការសង្ខេបព័ត៌មានដោយវិធីងាយៗ និងអាចឃើញភ្លាមៗពីបណ្តាតំបន់ដែលបានអនុវត្តល្អ និងតំបន់ដែលត្រូវកែលម្អ, អាចប្រៀបធៀបរវាងឃុំសង្កាត់ ក្រុងស្រុក ឬខេត្ត ដែលត្រូវការជួយបន្ថែម និងការយកចិត្តទុកដាក់, អាចកំណត់បានភ្លាមៗនូវចំណុចអាទិភាពក្នុងដំណើរការកសាងផែនការ, បង្ហាញពីវឌ្ឍនៈភាពតាមបណ្តាឆ្នាំ និងបង្ហាញពីលទ្ធផលនៃសកម្មភាព ដែលយើងកំពុងអនុវត្ត និងជួយក្នុងការត្រួតពិនិត្យ និងតាមដាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សុខ ថុល អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនៅគោលនយោបាល យុទ្ធសាស្រ្តបច្ចកោណ ដែលផ្ដោតសំខាន់ទៅលើគន្លឹះចំនួន៤ គឺ៖ មនុស្ស ផ្លូវ ទឹក និងបច្ចេកវិទ្យា ហើយការទាក់ទងទៅលើប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងនីតិកាលនេះដែល រាជរដ្ឋាភិបាលបានផ្ដល់ជូនបន្ថែមនៅអធិភាពគន្លឹះក្នុងបច្ចកោណដំណាក់កាលទី៤ ក្នុងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋឱ្យបានអត្រា១០% ឈានទៅដល់ការកាត់បន្ថយភាពក្រីក្រជាអប្បបរមា។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា កិច្ចប្រជុំនាពេលនេះដែរ គឺជាការជម្រុញឲ្យអ្នកពាក់ព័ន្ធបានយល់ដឹងបន្ថែមពីការប្រើប្រាស់ និងប្រមូលឯកសារនេះ ព្រោះវាជាឧបករណ៍សម្រាប់ការតស៊ូមតិ ការគៀងគរជំនួយ និងប្រើក្នុងដំណើរការវិភាជធនធាន។ ការវិភាគបញ្ហា គឺជាសកម្មភាពគន្លឹះមួយក្នុងដំណើរការនៃការរៀបចំផែនការ មានន័យថា ប្រសិនបើគ្មានទិន្នន័យច្បាស់លាស់ទេ ការវិភាគបញ្ហាគឺមិនបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនោះទេ ហើយលទ្ធផលនៃការអនុវត្តគម្រោងដែលកើតចេញពីការវិភាគ ពិតជាមិនអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ក៏ដូចជាមិនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្របានឡើយ។ ដូច្នេះទាមទារឲ្យយើងវិភាគបញ្ហាអោយបានគ្រប់ជ្រុងជ្រោយ ព័ត៌មាន និងទិន្ន័យគ្រប់គ្រាន់ច្បាស់លាស់ ដើម្បីប្រមូលឯកសារទាំងនេះ រៀបចំឡើងសម្រាប់បម្រើឲ្យការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ សម្រាប់ធ្វើការអភិវឌ្ឍន៍ ក៏ដូចជាជួយដល់បណ្តាមន្ទីរ-អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធនានា សម្រាប់កំណត់តំបន់គោលដៅ ដើម្បីផ្តល់សេវាសាធារណៈផ្សេងៗ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕

អត្ថបទ៖ លោក អន សំណាង
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឯកសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.