Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៧០០០ដុល្លារអាមេរិក ពី ក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ

ដោយ Pothe Thun
26/02/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខួបអនុស្សារីវយ៍ ៩ឆ្នាំ នៃក្លឹបម៉ូតូ BMW កម្ពុជា និងព្រឹត្តិការណ៍កីឡាទេសចរណ៍ IRON MAN RALLY 2024 មកពីប្រទេសថៃ បានរៃអង្គាសថវិកាសប្បុរសធម៌សរុបចំនួន ៦ ៨០០ដុល្លារអាមេរិក ដើម្បីជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាប ដែលជាការរួមចំណែកក្នុងជួយសង្គ្រោះជីវិតកុមារកម្ពុជានៅទូទាំងប្រទេស ប្រកបដោយគុណភាព និងមិនគិតថ្លៃ។

ក្នុងមានអាជ្ញាធរខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ក្រុមកីឡាទេសចរណ៍ មកពីព្រះរាជាណាចក្រថៃ និងថ្លែងអំណរគុណដល់ក្លឹបម៉ូតូ BMW កម្ពុជា ដែលបានផ្ដួចផ្ដើមឱ្យកើតព្រឹត្តិការណ៍ ដ៏គួរឱ្យចាប់អារម្មណ៍នេះ។ លោក បន្ថែមថា កីឡាទេសចរណ៍ បានក្លាយជាយុទ្ធសាស្រ្តថ្មីនៅក្នុងតំបន់អាស៊ាន និងជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ លើកលែងអំឡុងវិបត្តិកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប តែងតែសហការជាមួយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ២ដងក្នុងមួយឆ្នាំ រួមជាមួយប្រភេទកីឡាទេសចរណ៍ដទៃទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ ដល់ក្លឹបម៉ូតូធំកម្ពុជា និងថៃ ដែលបានយកចិត្តទុកដាក់លើការងារសង្គម ជាពិសេសការជួយលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ លោក សង្ឃឹមថាក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំថៃ នឹងបន្តរៀបចំព្រឹត្តិការណ៍នេះ នាឆ្នាំក្រោយៗទៀត ដើម្បីចូលរួមផ្សប្វផ្សាយអំពីសក្កានុពលទេសចរណ៍ របស់កម្ពុជា ជាពិសេសខេត្តសៀមរាបឱ្យបានទូលំទូលាយថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ក្នុងឱកាសទទួលទានអាហារសប្បុរសធម៌ នៅក្រុងសៀមរាប នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ក្លឹបម៉ូតូ BMW កម្ពុជា បានរៃអង្គាសថវិកា សរុបចំនួន ៥៨០០ដុល្លារអារមេរិក រីឯកក្លឹបម៉ូតូធំនៃប្រទេសថៃ រៃអង្គាសថវិកាបានចំនួនសរុប ១០០០ដុល្លារអារមេរិក និងបានយកទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ។

អត្ថបទ និងរូបភាព៖ យូ វង្ស និង ទ្រា ពន្លឺ
កែសម្រួល៖ សេង ផល្លី

Tags: ក្លឹបម៉ូតូ BMW​មន្ទីរពេទ្យ​កុមារ​អង្គរម៉ូតូសប្បុរសធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.