Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

ដោយ Pothe Thun
26/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់នៅម៉ោង១១និង៣០នាទី មុនកាលកំណត់ ដោយអង្គបោះឆ្នោតបានចូលរួមបោះគ្រប់ចំនួន នេះលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក នឹម វ៉ាន់សំ បញ្ជាក់ថា៖ ការបោះឆ្នោតអសកលនេះ មានអង្គបោះឆ្នោត ជាសមាជិកសមាជិកា នៃរដ្ឋសភា និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខដំណែង។ ជាមួយនោះ អង្គបោះឆ្នោតត្រូវយកជាមួយ នូវឯកសារសម្រាប់បោះឆ្នោត ចំនួន ២ គឺ អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព និងបណ្ណសម្គាល់ខ្លួន សម្រាប់សម្គាល់ជាសមាជិកសភាក្នុងមុខតំណែង ឬ បណ្ណសម្គាល់ខ្លួនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខដំណែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នឹម វ៉ាន់សំ បញ្ជាក់បន្ថែមថា៖ សម្រាប់មណ្ឌលខេត្ដសៀមរាប ស្ថិតនៅក្នុងភូមិភាគ៤ មានអង្គបោះឆ្នោតសរុបចំនួន ៦៧៤រូប ក្នុងនោះ មានសមាជិកសភាចំនួន ០៦រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៦៦៨រូប និងមានគណបក្សនយោបាយ ចូលរួមបោះឆ្នោតចំនួន៤គណបក្ស។

តាមការលើកឡើង របស់លោក ស៊ន់ សុជាតិ អ្នកសង្កេតការណ៍ មកពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្ដើមបោះឆ្នោតនៅម៉ោង ៧ព្រឹក និងរហូតដល់ការរាប់សន្លឹកឆ្នោត ពុំមានសកម្មភាពមិនប្រក្រតី ឬអំពើហឹង្សាណាមួយកើតឡើងនោះឡើយ។

ដោយឡែក អង្គបោះឆ្នោតមកពីស្រុកជីក្រែង និងស្រុកបន្ទាយស្រី បានលើកឡើងថា ពួកគាត់ពេញចិត្ដការមកបោះឆ្នោតនេះ ព្រោះពួកគាត់បានបំពេញតួនាទីរបស់ខ្លួន ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដែលពួកគាត់ពេញចិត្ដ។ ពួកគាត់បានបន្ដថា ការបោះឆ្នោតនេះ ពិតជាមានសារៈសំខាន់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលរបស់ជាតិ។

យោងតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបង្ហាញថា លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៤៤សំឡេង គណបក្សហ្វុនស៊ិនប៉ិច ទទួលបាន ០១សំឡេង គណបក្សឆន្ទៈខ្មែរ ទទួលបានចំនួន ២២សំឡេង និងគណបក្សកម្លាំងជាតិបានចំនួន១០៧សំឡេង។

អត្ថបទ និងរូបភាព៖ យូវង្ស និង បូ សាវី
កែសម្រួល៖ សេង ផល្លី

Tags: បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៧០០០ដុល្លារអាមេរិក ពី ក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ

ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតកក្នុងវត្តស្វាយរមៀត សង្កាត់ទឹកវិល ក្រុងសៀមរាប

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតកក្នុងវត្តស្វាយរមៀត សង្កាត់ទឹកវិល ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.