Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តដំណាក់ក្រុងសៀមរាប ដង្ហែគ្រឿងបូជាសម្រាប់ពិធីបុណ្យមាឃបូជានិងរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គ

ដោយ Pothe Thun
26/02/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះគ្រូ ធម្មសិរីញាណ ឡម លឿម ព្រះវិន័យធរវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប បានមានព្រះដីកាឱ្យដឹងក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤ថា៖ពិធីបុណ្យមាឃបូជាជាពិធីបុណ្យដ៏ធំនិងសំខាន់មួយក្នុងចំណោមបុណ្យផ្សេងៗរបស់ព្រះពុទ្ឋសាសនានិងត្រូវបានភិក្ខុ សាមណេរ ព្រមទាំងប្រជាពុទ្ឋបរិស័ទ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះធរមាននៅឡើយ។

ព្រឹត្តិការណ៍សំខាន់ ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋានឬធម្មនុញ្ញព្រះពុទ្ឋសាសនា ដែលហៅថា ឱវាទបាតិមោក្ខ និងទី២ គឺដើម្បីរំឭកដល់ព្រឹត្តិការណ៍ដែលព្រះពុទ្ធអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ ។

មហាឧបាសិកា ង៉ែត វណ្ណដារ៉ា ក្នុងនាមជាពុទ្ឋសាសនូបត្ថម្ភមួយរូប បានសម្តែងនូវសមាណចិត្តជ្រះថ្លា និងបង្ហាញពីសារៈខ្លឹមសារដែលទទួលបានពីបុណ្យមាឃបូជា គឺបានផ្តល់គុណតម្លៃនិងអត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស័ទយកទៅប្រើប្រាស់ក្នុងឋានៈជាបរិស័ទ ការអនុវត្តតាមឱវាទព្រះពុទ្ឋ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ ។ជាពិសេសនិងសំខាន់បំផុតគឺខ្លឹមសារសង្ខេបនៃឱវាទបាតិមោក្ខមាន៣គាថាដែលព្រះពុទ្ឋប្រៀនប្រដៅឱ្យឱ្យពុទ្ឋបរិស័ទបដិបត្តិក្នុងជីវិតប្រចាំថ្ងៃនោះគឺ៖កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសលជារឿយៗ កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យល្អផូរផង់ ទាំងនេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។សារៈប្រយោជន៍ដ៍សំខាន់ដែលព្រះសង្ឃនិងបរិស័ទទទួលបានពីបុណ្យមាឃបូជា គឺនៅត្រង់ការយកឱវាទទាំងបីចំណុចរបស់ព្រះអង្គមកគោរពប្រតិបត្តិនេះឯង សំដៅលើការ ប្រព្រឹត្តតែសេចក្តីល្អទាំងកាយវាចាចិត្ត ហើយក្នុងនាមជាពុទ្ធសាសនិកជន និងមនុស្សជាតិទូទៅត្រូវគោរពស្រឡាញ់រាប់អានគ្នា ស្របទៅតាមគោលបំណងរបស់ ព្រះសម្មាសម្ពុទ្ឋ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបនៃប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធពិធីបុណ្យមាឃបូជារៀងរាល់ថ្ងៃ ១៥កើត ខែមាឃ ដើម្បីសម្តែងនូវសេចក្តីដឹងគុណរបស់ខ្លួនចំពោះព្រះអង្គ ដោយការបូជាគ្រឿងសក្ការៈ ផ្សេងៗ សូត្រធម៌ សមាទានសីល ស្តាប់ធម៌ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ដោយឡែក នៅក្នុងវត្តអារាមវិញ ព្រះសង្ឃ និងអារាមិកជនទាំងអស់នាំគ្នារៀបចំសម្អាតវត្ត និងរៀបចំគ្រឿងសក្ការៈផ្សេងៗ តាក់តែងភ្លើង ក្បូរក្បាច់រចនាទៅតាមទំនៀមទម្លាប់របស់វត្តនីមួយៗ។ ជាការកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជាយើង កម្មវិធីបុណ្យមាឃបូជា ពីវត្តមួយទៅវត្តមួយមិនដូចគ្នាទាំងស្រុងនោះទេ ប្លែកគ្នាខ្លះទៅតាមតំបន់ ស្រុកទេសរៀងៗខ្លួន តែមានអត្ថន័យរួមតែមួយគឺ ដើម្បីសម្តែងនូវការដឹងគុណដល់ព្រះពុទ្ធជាម្ចាស់ ដែលជាព្រះបរមគ្រូ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស

Tags: បុណ្យមាឃបូជាវត្ត​ដំណាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ

ក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) គ្រោងជ្រើសរើសសិប្បករ និងបុគ្គលិកបន្ថែម ១៥០នាក់ ខណៈកំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបមានកើនឡើងជាង ៣២ភាគរយ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៧០០០ដុល្លារអាមេរិក ពី ក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ

ព្រឹត្តិការណ៍ម៉ូតូធំជាង២០០គ្រឿង រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបញ្ចប់គោលដៅនៅខេត្តសៀមរាបដោយជោគជ័យ ជាមួយថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.