Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់ដៃគូអនុវត្តនិងដៃគូអភិវឌ្ឍនានា ព្រមទាំងភាគីពាក់ព័ន្ឋរួមសហការ និងសហប្រតិបត្តិការគ្នាឱ្យបានពេញលេញដើម្បីបន្តការកាត់បន្ថយអត្រាឈឺ/ស្លាប់ ពិសេសគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥

ដោយ Pothe Thun
22/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់ដៃគូអនុវត្តនិងដៃគូអភិវឌ្ឍនានា ព្រមទាំងភាគីពាក់ព័ន្ឋរួមសហការ និងសហប្រតិបត្តិការគ្នាឱ្យបានពេញលេញដើម្បីបន្តការកាត់បន្ថយអត្រាឈឺ/ស្លាប់ ពិសេសគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍បិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានរៀបចំឡើងនៅខេត្តសៀមរាប លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសចំពោះអាជ្ញាធរដែនដី ប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តនានា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចូលរួមយ៉ាងសស្រាក់សស្រាំ ខិតខំប្រឹងប្រែងសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការប្រតិបត្តិសកម្មភាពការងាររបស់កម្មវិធីជាតិទាំងនេះ បានដំណើរការទៅដោយរលូនជាបន្តបន្ទាប់មកដល់បច្ចុប្បន្ននេះប្រកបដោយសមិទ្ធផលវិជ្ជមានគួរជាទីមោទនៈយ៉ាងខ្លាំង។


លោកជំទាវមានប្រសាសន៍ថា៖ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន គឺជាកម្មវិធីជាតិ ដែលបាននឹងកំពុងតែដើរតួរយ៉ាងចម្បង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការប្រតិបត្តិការអនុវត្តការងាររបស់ខ្លួនប្រកបដោយស្មារតី និងលទ្ធភាពទទួលខុសត្រូវខ្ពស់ក្នុង បរិបទដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ដូច្នេះតាមរយៈសន្និបាតនេះ សង្ឃឹមថា៖បណ្តាដៃគូអភិវឌ្ឍនិងអ្នកអនុវត្ត នឹងរួមគ្នាអនុវត្តសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបន្តការកាត់បន្ថយអត្រាឈឺ/ស្លាប់ ពិសេសគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥ ។

លោកជំទាវ ក៏បានជំរុញដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ត្រូវបន្តពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ព្រមទាំងសម្របសម្រួលកម្មវិធី តម្រង់ទិសនិងពង្រឹងការប្រតិបត្តិអនុវត្តយុទ្ធសាស្រ្តជាតិទៅថ្នាក់ក្រោមជាតិ និងសហគមន៍ ពិសេស តាមរយៈក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត-ស្រុក និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជំរាបថា៖សន្និបាតនេះ ប្រព្រឹត្តទៅមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារប៉ារ៉ាឌីអង្គរខេត្តសៀមរាប ដោយមានសិក្ខាកាមមកពី ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងអប់រំ-យុវជន និងកីឡា ក្រសួងធម្មការ និងសាសនា កាកបាទក្រហមកម្ពុជា គណៈអភិបាលខេត្តទទួលបន្ទុកប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រធាន/អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីខេត្តទាំង២៥ អ្នកស្ម័គ្រចិត្តភូមិព្យាបាលគ្រុនចាញ់ រួមទាំងដៃគូសហការអនុវត្ត និងគាំទ្របច្ចេកទេសជាតិ និងអន្តរជាតិ សរុបចំនួន ២៧៣នាក់ ក្នុងនោះស្រ្តីចំនួន៧៧នាក់ ៕


អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Tags: ក្រសួង​សុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

វិស័យឯកជនមកពីរាជធានី-ខេត្តចំនួន១៦ នាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញក្នុងពិព័រណ៌ផលិតផលខ្មែរ និងបន្លែ ផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

វត្តដំណាក់ក្រុងសៀមរាប ដង្ហែគ្រឿងបូជាសម្រាប់ពិធីបុណ្យមាឃបូជានិងរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គ

វត្តដំណាក់ក្រុងសៀមរាប ដង្ហែគ្រឿងបូជាសម្រាប់ពិធីបុណ្យមាឃបូជានិងរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.