Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

ដោយ Pothe Thun
22/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការគាំទ្រពីសាកលវិទ្យាល័យជាតិសិង្ហបុរី នាព្រឹកថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរ សហការជាមួយមន្ទីរពេទ្យកាល់ម៉ែត បានបើកសិក្ខាសាលាផ្សព្វផ្សាយ រវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និង លោកវេជ្ជបឋណ្ឌិត ង៉ែត ពិសេស នាយករង នៃមន្ទីរពេទ្យកុមារអង្គរ ។


លោកវេជ្ជបឋណ្ឌិត ង៉ែត ពិសេស នាយករង នៃមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ មានកុមារប្រមាណ ៣៥០នាក់ មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ហើយចាប់តាំងពីមន្ទីរពេទ្យបើកដំណើរការក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងបានផ្ដល់ការព្យាបាលជូនដល់កុមារកម្ពុជាប្រមាណច្រើនជាង ២,៥លានករណី ក្នុងនោះ បានផ្ដល់ការព្យាបាលដល់កុមារកម្ពុជាចាប់ពីទារកទើបនឹងកើតរហូតដល់អាយុ ១៦ឆ្នាំ ដោយរួមបញ្ចូលទាំងជំងឺមាត់ធ្មេញ ជំងឺសង្គ្រោះបន្ទាន់ ជំងឺភ្នែក ជំងឺមហារីក និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ដែលត្រូវធ្វើការពិនិត្យព្យាបាល និងថែទាំដោយយកចិត្តទុកដាក់ខ្ពស់បំផុត។


លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានមឲ្យដឹងថា ការរៀបចំសិក្ខាសិលានាពេលនេះ គឺបង្ហាញពីការលើស្ទួយប្រព័ន្ធសុខាភិបាលតាមរយៈការចែករំលែកបទពិសោធន៍ និង ចំណេះដឹងដល់សិក្ខាកាម ដើម្បីយកទៅអនុវត្ត និង ចែករំលែកបន្តដល់លោកគ្រូអ្នកគ្រូពេទ្យផ្សេៗទៀតដែលមិនបានចូលរួមក្នុងពេលនេះ ដើម្បីកាត់បន្ថយអត្រាឈឺ និងអត្រាមរណៈភាពរបស់ប្រជាជនកម្ពុជាឲ្យមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្រ្តជាតិរបស់ក្រសួងសុខាភិបាលកម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងឱកាសនោះដែរ អ៊ាប ប៊ុនលឿន បានថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានគំនិតផ្តួចផ្តើមរៀបចំសិក្ខាសិលានេះឡើង ដែលជាប្រធានបទដ៏សំខាន់មួយត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមពង្រឹងនិងបង្កើនចំណេះដឹងនៅតាមមន្ទីរពេទ្យនានានា ពាក់ព័ន្ធនឹងការប្រើប្រាស់ឧសថប្រឆាំងមេរោគ និងសម្រាប់ការព្យាបាលជំងឺផ្សេងៗ ឲ្យបានកាន់តែល្អប្រសើរឡើង ពិសេស គឺការចូលរួមយ៉ាងសកម្មលើកម្មវិធីជួយសង្រ្គោះកុមារកម្ពុជា ក្នុងកាត់បន្ថយអត្រាឈឺនិងអត្រាមរណៈភាព ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្រ្តជាតិរបស់ក្រសួងសុខាភិបាលកម្ពុជា ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះគុណភាពសេវាថែទាំនៅមន្ទីរពេទ្យកុមារអង្គរនេះ ជាគុណភាពកម្រិតអន្តរជាតិដែលបុគ្គលិកសុទ្ធតែជាអ្នកមានជំនាញខ្ពស់ដែលជាធនធានក្នុងការបន្តចែករំលែក ខណៈដែលសិក្ខាកាមចូលរួមទាំងអស់ សុទ្ធតែមានបទពិសោធន៍ស្រាប់និងទទួលបាននូវបទពិសោធន៍ថ្មីក្នុងការងារការគ្រប់គ្រងការប្រើប្រាស់ឳសថប្រឆាំងមេរោគនេះ ដើម្បីចូលរួមកាត់បន្ថយ អត្រាឈឺនិងអត្រាមរណៈភាពរបស់អ្នកជំងឺ និងយកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយបន្ត នៅតាមមន្ទីរពេទ្យរបសសាមីខ្លួន ។
ឯកឧត្តមសាស្ត្រាចារ្យមានប្រសាសន៍បន្តថា សុខភាពប្រជាពលរដ្ឋ គឺជាកត្តាដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ ដែលក្នុងស្មារតីនេះ ក្រសួងសុខាភិបាលបន្តជំរុញការរួមចំណែករបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងការពង្រឹង និងបន្ដអនុវត្តផែនការយុទ្ឋសាស្ត្រវិស័យសុខាភិបាលឱ្យមានប្រសិទ្ឋភាព ក្នុងគោលដៅពង្រឹងសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ដ្រ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលនៅទូទាំងប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអប់រំបន្តជំនាញវេជ្ជសាស្ដ្រ ទាំងមន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ៕


អត្ថបទ និង រូបភាព ៖ លោកស្រី កើត សុនី
កែសម្រួល៖ លោក លីវ សាន្ត

Tags: ​មន្ទីរពេទ្យ​កុមារ​អង្គរឱសថប្រឆាំងមេរោគ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤

សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់ដៃគូអនុវត្តនិងដៃគូអភិវឌ្ឍនានា ព្រមទាំងភាគីពាក់ព័ន្ឋរួមសហការ និងសហប្រតិបត្តិការគ្នាឱ្យបានពេញលេញដើម្បីបន្តការកាត់បន្ថយអត្រាឈឺ/ស្លាប់ ពិសេសគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់ដៃគូអនុវត្តនិងដៃគូអភិវឌ្ឍនានា ព្រមទាំងភាគីពាក់ព័ន្ឋរួមសហការ និងសហប្រតិបត្តិការគ្នាឱ្យបានពេញលេញដើម្បីបន្តការកាត់បន្ថយអត្រាឈឺ/ស្លាប់ ពិសេសគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ RAID Amazones នឹងរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.