Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ

ដោយ Pothe Thun
22/02/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ
126
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ នៃប្រជាពលរដ្ឋសរុប ២០០គ្រួសារ ដែលបានផ្ដិតមេដៃស្នើសុំផ្លាស់ប្ដូរមេភូមិលោក មួង មាន មេភូមិអារញ្ញ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានសម្រេចទទួលយកការសម្របសម្រួលពីលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ការសម្របសម្រួលនេះ លោក ចៅសង្កាត់សៀមរាប លើកឡើងថា កន្លងមកស្នាមមេដៃ របស់ប្រជាពលរដ្ឋនៅក្នុងលិខិតស្នើសុំផ្លាស់ប្ដូរមភូមិនេះ មានចំនួនតែ ១២៣ស្នាមមេដៃ នៃអ្នកស្នើសុំសរុប ២០០នាក់ប៉ុណ្ណោះ។ ក្នុងនោះស្នាមមេដៃមួយចំនួន មើលក្រយ៉ៅដៃមិនច្បាស់។ គិតមកដល់ពេលនេះ ពុំទាន់ការដាក់ស្នាមមេដៃជាថ្មី តាមការស្នើសុំរបស់អាជ្ញាធរសង្កាត់ឡើយ។

ដោយឡែក ចំពោះ ការអនុវត្តការងាររបស់លោក មេភូមិអារញ្ញ កន្លងមក លោកចៅសង្កាត់ សៀមរាប បានធ្វើការពិនិត្យ និងសាកសួរ រកឃើញថា ពិតជាមានការខ្វះការយកចិត្តទុកដាក់ និងអាកប្បកិរិយាមិនសមរម្យដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែន។ ប៉ុន្តែ ការខ្វះចន្លោះក្នុងការបំពេញការងារនេះ នៅមិនទាន់ធ្ងន់ធ្ងរ រហូតដល់ការដកតួនាទីភារកិច្ចរបស់លោកឡើយ។ ទន្ទឹមនោះ ក្រុមប្រឹក្សាសង្កាត់ នឹងហៅលោកមេភូមិអារញ្ញ ធ្វើកិច្ចសន្យា បញ្ឈប់ភាពអសកម្មរបស់ខ្លួនបន្តទៀត ក្នុងករណីលោកមេភូមិ នៅមិនអនុវត្តន៍តាមកិច្ចសន្យា ប្រជាពលរដ្ឋអាចធ្វើសំណើសុំផ្លាស់ប្តូរមេភូមិជាថ្មី ឬដាក់ពិន័យបន្ថែមឲ្យកាន់តែធ្ងន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា យោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចំពោះការដកមុខតំណែងមេភូមិ ត្រូវករណីណាមួយ ក្នុងចំណោមករណីចំនួន៧ រួមមាន៖១.សាម៉ីខ្លួនទទួលមរណភាព ទី២.សាម៉ីខ្លួនដាក់ពាក្យលាឈប់ពីតំណែងជាលាយល៏ក្ខអក្សរ ទី៣.សាម៉ីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីភ្នាក់ងារមានសមត្ថកិច្ច ទី៤.សាម៉ីខ្លួនត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃឃុំ-សង្កាត់ខ្លួន ទិ៥.សាម៉ីខ្លួនត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមណាមួយ ទី៦.សាម៉ីខ្លួនផ្លាស់ប្តូរទីលំនៅ និងទី៧.សាម៉ីខ្លួនមានកំហុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់ពីមុខតំណែងដោយក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន៕

អត្ថបទ និងរូបភាព ៖ យូ វង្ស និង អ៊ុន ណារាជ្យ
កែសម្រួល ៖ សេង ផល្លី

Tags: ប្ដូរមេភូមិភូមិអារញ្ញ​សង្កាត់​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤

សិក្ខាសាលាការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្ដីពីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់ដៃគូអនុវត្តនិងដៃគូអភិវឌ្ឍនានា ព្រមទាំងភាគីពាក់ព័ន្ឋរួមសហការ និងសហប្រតិបត្តិការគ្នាឱ្យបានពេញលេញដើម្បីបន្តការកាត់បន្ថយអត្រាឈឺ/ស្លាប់ ពិសេសគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល នាឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.